រាជធានីភ្នំពេញ, ២៤ សីហា ២០២២ – ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុជីវិត​ FWD Cambodia និង ​ធនាគារ​ ជីប​ ម៉ុង​ ខម​មើ​សល​ ប៊ែង​ (ធនាគារ ជីប ម៉ុង) បានប្រកាសជា​ផ្លូវ​ការ​ពី​ការចុះកិច្ចព្រមព្រៀង​ជាដៃគូអាជីវកម្មប៊េងកាសួរេន ដើម្បីផ្តល់ដំណោះស្រាយលើសេវាធានារ៉ាប់រងអាយុជីវិត និងការការពារផ្នែកហិរញ្ញវត្ថុដល់អតិថិជនរបស់ធនាគារ ជីប ម៉ុង ទូទាំងប្រទេស។ ​ក្នុងភាពជាដៃគូនេះ អតិថិជនរបស់ធនាគារ ជីប ម៉ុង នឹងអាច​ទទួលបានដំណោះស្រាយធានារ៉ាប់រងបែប​ឌីជីថលដែលសម​ស្របបំផុត​ទៅ​តាមតម្រូវការរបស់អតិថិជន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrdejjWu1IH6sJgrLsdGMKLP_oaeQVDXmD-rUwTNg8mjtbOq78knfwOSMn_UsmZo0LB9-z0w-7ZfH4YaYXkwHjF4EEw-DLPKQ4IpvAinwLbCONLiP5Bys-nF-1d3vI7oQ63RL_bVWKhHv-W15JGKy-ZvTK3_G7mCvtiD2YdHbdb09mZTVaaX-CvsE8/s4032/02%20(2).jpgលោក ចាន់​ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ «ភាពជាដៃគូអាជីវកម្មប៊េងកាសួរេន គឺជាបណ្តាញយុទ្ធសាស្ត្រផ្នែក​លក់​ដ៏​សំខាន់​មួយ​របស់ក្រុមហ៊ុន FWD ទូទាំងតំបន់អាស៊ីរួមទាំងក្នុង​ប្រទេស​កម្ពុជាផងដែរ។ ភាពជាដៃគូនេះ ជាសមិទ្ធ​ផល​ដ៏ធំ​មួយសម្រាប់យើង ដែលដើរទន្ទឹមគ្នាជាមួយការប្តេជ្ញាចិត្តរបស់​យើង​ក្នុងការផ្តល់ជូន​នូវ​ផលិតផល​ និង​សេវាកម្ម​ធានារ៉ាប់រងដែល​អាច​ជួយ​ឱ្យ​ក្រុម​គ្រួ​សារ​កម្ពុជា​រស់នៅប្រកបដោយភាពរីករាយ ។ ការប្តេជ្ញាចិត្តរបស់ធនាគារ ជីប ម៉ុង ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាទំនើប ​​ដើរ​ស្រប​គ្នា​យ៉ាង​ល្អ​ទៅ​នឹងចក្ខុ​វិស័យ​​​របស់​ក្រុម​ហ៊ុន​ FWD ក្នុងការផ្តល់បទពិសោធន៍​ថ្មីលើសេវាធានារ៉ាប់រងដោយ​ការយក​អតិថិជន​ជា​គោល​ និង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល​លើ​រាល់​សកម្មភាព​ដែល​យើង​ធ្វើ​។ ខ្ញុំជឿជាក់ថា ភាពជាដៃគូនេះនឹងអនុញ្ញាត​ឱ្យភាគី​ទាំងពីររីក​ចម្រើន​ទៅមុខ​កាន់​តែ​ខ្លាំង​ឡើង​ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ភាពជាដៃគូអាជីវកម្មប៊េងកាសួរេននៅប្រទេសកម្ពុជា។​»

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifwI3dCloJZjoZVvkFyZ3dE14ucaQ3KRQQhHYp21q_Y5JRLX2jBtmXoowKtTdrRZgwa7wvbrobZ1FZRpi_BniCNVPsfhyXAPeE6e23p7PsFxJ-_yGVeJ8d1VHBae62jGhsrq1qfzPm3XMCZWptQ27ryybKINZ8Vw0Uc5d_iB2qT7JWOLxd-ySeEDrX/s3837/06.jpgលោក​ ចន​ ប៊ែល​ អគ្គ​នាយក​​​ធនាគារ​ ជីប​ ម៉ុង​ ខម​មើ​សល​ ប៊ែង​ បាន​មាន​ប្រសាសន៍​ថា​៖​ «​ពិធីចុះហត្ថលេខាថ្ងៃនេះគ្រាន់តែជាការចាប់ផ្តើមនៃដំណើររបស់យើងតែប៉ុណ្ណោះ យើងនឹងមានកិច្ចការជាច្រើនដែលត្រូវសហការគ្នា ដើម្បីធានាពីការរួមគ្នាត្រួសត្រាយផ្លូវទៅកាន់ភាពជោគជ័យ។ ជាមួយនឹងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ខ្ញុំអាចធានាថាកិច្ចសហប្រតិបត្តិការនេះនឹងនាំមកនូវគុណតម្លៃថ្មី និងការរីកចម្រើននាពេលអនាគត សម្រាប់ក្រុមហ៊ុនយើងទាំងពីរ ខណៈដែលយើងត្រៀមខ្លួនប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវសេវាធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈ និងសេវាធនាគារដោយផ្ទាល់ជាមួយអតិថិជន ក៏ដូចជាតាមអនឡាញ។»​

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg41PnhPqTRyvAYER_wHfKIQM6R-yLUuDAqPscBOTA9bTv1ZNX-Mled8aaKBPCtU4xiwALZSUY243_V16bpeXc8mhzErsDnpUM42mCwd7JJxJvVtccxHUemdT_Ep4vrFPgtuiH7sFgLMX1VJpJFGLwQ_gA8nWNI3pC7LYvnroVg24zp-K8qC0U79VX4/s3528/05.jpg អំពីក្រុមហ៊ុន FWD Cambodia

ក្រុមហ៊ុន FWD Group ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍​ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍​ថ្មីលើសេវាធានារ៉ាប់​រង​ជូនដល់អតិថិជន។

ក្រុម​ហ៊ុន​ FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០២១ និងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជា ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.fwd.com.kh

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUHtEEFjXrlBa4QTVpleThd6hHhAa3MA4eHVqStHQcukhmslr4MS2lcndgjOAYF3qKh8hlIxVxLqtPBdUToEQYHFFVF_3RRke-I5RGeU7JLmq_u5spDMvFTKaUzjqcbSQMqOxrVs7T1nYuW-6FJaFoIUov1GwqsDrxH3BUMJA5UKtM8IrFff4yqHc3/s3855/01%20(2).jpgអំពី​ធនាគារ​ ជីប​ ម៉ុង​ ខម​មើ​សល​ ប៊ែង

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៩ មក ធនាគារ ជីប ម៉ុង បានផ្ដល់ជូននូវដំណោះស្រាយសេវាហិរញ្ញវត្ថុដែលបានរៀបចំឡើងយ៉ាងល្អប្រកបដោយការប្ដេជ្ញាចិត្តយ៉ាងរឹងមាំ ដើម្បីជួយអតិថិជនរបស់យើងឱ្យមានការរីកចម្រើនផ្នែកហិរញ្ញវត្ថុ។ ធនាគារ ជីប ម៉ុង មានផ្ដល់ជូននូវបទពិសោធន៍សេវាធនាគារតាមតម្រូវការរបស់អតិថិជនម្នាក់ៗដោយមានការយល់ដឹងគ្រប់ជ្រុងជ្រោយអំពីវិស័យ ទីផ្សារ និងតម្រូវការអាជីវកម្មរបស់លោកអ្នក។​ ជាផ្នែកមួយនៃសមិទ្ធផលដ៏ជោគជ័យរបស់ ជីប ម៉ុង ចាប់តាំងពីឆ្នាំ១៩៨២ មក នៅធនាគារ ជីប ម៉ុង យើងខ្ញុំមានបំណងចង់ក្លាយទៅជាធនាគារដ៏មានទំនុកចិត្តខ្ពស់បំផុតមួយនៅក្នុងប្រទេស ដែលផ្ដល់ជូននូវដំណោះស្រាយសេវាមានភាពច្នៃប្រឌិត តាមរយៈបច្ចេកវិទ្យាទំនើប សេវាឆាប់រហ័ស និងនៅជិតអតិថិជនបុគ្គល និងអតិថិជនជាក្រុមហ៊ុនរបស់យើងទាំងអស់ ៕