ប្រទេសចិន៖ អ្នកនារីបម្រើលើយន្តហោះជនជាតិចិនម្នាក់ ក្លាយជាអ្នកល្បីល្បាញតាមអ៊ីនធឺណិតបន្ទាប់ពីបានបង្ហោះរូបភាពជាមួយ តារាសម្ដែងប្រុសដ៏ល្បីឈ្មោះលោកឈិនឡុង ក្នុងនោះនាងក៏បាននិយាយថាតារាប្រុសរូបនេះបានសុំលេខ និងអាសយដ្ឋានរបស់នាង ហើយព្រមទាងសសើរគាត់ថាជាជាមនុស្សចិត្តល្អណាស់។


ពិតជារឿងដ៏គួរឱ្យចាប់អារម្មណ៍ និងស្ទើរមិនគួរឱ្យជឿនៅពេលដែលនារីម្នាក់មានឈ្មោះថា Shuidi Guoguo ជាអ្នកបម្រើការលើយន្តហោះក្នុងក្រុមហ៊ុន China Southern Airlines បានធ្វើឱ្យមហាជនក្នុងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីនាងបានថតរូបជាមួយនឹងតារាសម្ដែងដ៏ល្បីម្នាក់លោក ឈិនឡុង ព្រមទាំងបានបង្ហោះនៅលើ Weibo និងភ្ជាប់ជាមួយសារថា៖
“បងធំចិត្តល្អពេកហើយ! មិនត្រឹមតែថតរូបប៉ុណ្ណោះទេ គាត់ក៏បានសុំអាសយដ្ឋាន និងលេខទូរស័ព្ទរបស់ខ្ញុំទៀត ហើយនិយាយថាគាត់ចង់ផ្ញើអំណោយមកយើង គាត់ពិតជាងាយស្រួលចុះសម្រុងណាស់ “។
បន្ទាប់ពីនាងបានធ្វើការបង្ហោះរួច វាពិតជាបានធ្វើឱ្យមហាជនគ្រប់គ្នាមានការចាប់អារម្មណ៍ជាខ្លាំង ហើយShuidi Guoguoក៏បានក្លាយជាប្រធានបទរបស់អ្នកនិយមលេងអ៊ីនធឺណិតព្រមទាំងមានមន្ទិលមួយចំនួនជុំវិញទំនាក់ទំនងនេះ រហូតមានអ្នកតាមដានចំពោះគណនីរបស់នាងរហូតទៅដល់ ២១១,០០០ ហើយអ្នកតាមដានរបស់នាងត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត។ ក្រោយមកនាងបានលុបរូបនោះហើយ បិទគណនីមួយរយៈ។
ប៉ុន្តែបច្ចុប្បន្ន Shuidi Guoguo បានបើកគណនីមកវិញហើយ ក្នុងនោះនាងតែងតែបង្ហោះចែករំលែក រូបថតដ៏ស្រស់ស្អាតនៃជីវិតប្រចាំថ្ងៃ ឬការធ្វើដំណើរផ្សេងៗរបស់នាង លើសពីនោះ Shuidi Guoguo ក៏ធ្លាប់បង្ហើបឱ្យដឹងថា នាងមានគម្រោងចង់ចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងពេលអនាគតទៀតផង៕ ប្រភព៖ ​Khaosod