បេះដូង គឺជាសរីរាង្គដ៏សំខាន់បំផុតមួយសម្រាប់រាងកាយមនុស្ស ក្នុងការទទួលខុសត្រូវលើការបូមឈាមដែលមានអុកស៊ីហ្សែនខ្ពស់ ។ ដោយឡែកចំពោះ “សន្ទះបេះដូង” ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងលំហូរឈាមក្នុងទិសដៅត្រឹមត្រូវ ពេល​បេះដូង​ច្របាច់​និង​សម្រាកផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIk45ndsxTD6DHjxZHOAnTNzQifonI7wb9kebNBqDBHXVqOgxQtQB54NKpOX0PwFeVLZ8w08UK1-Ta4vsoizIM6Q1Ofg7ZmQYg1zL2bU3h92R_IFiO5JRPQsVJ7quRY0MLNBPJtKP7rHkGpkUWJAePZJZ54kJbPQbP5QI2lXUfXgjBjQcGbyMdeDFa4g/s601/M1-1.jpg

ប៉ុន្តែ​ប្រសិនបើ​សន្ទះ​បេះដូង​មាន​សភាព​ខុស​ប្រក្រតី​ ឬមានការលេចធ្លាយនោះ​ វានឹងធ្វើឲ្យឈាម​អាច​ហូរ​ថយក្រោយ​ ឬ​មិន​ទៅ​ក្នុង​ទិស​ដៅ​ត្រឹម​ត្រូវ ដែលជាហេតុធ្វើ​ឱ្យ​សាច់ដុំ​បេះដូង​ធ្វើការ​កាន់តែ​ខ្លាំង ព្រមទាំងធ្វើឲ្យបេះដូងរីកធំអាចកើតឡើង និងជាហេតុបណ្ដាលឲ្យស្ទះសរសៃឈាមបេះដូង។  ជាងនេះទៅទៀតក្នុងករណីខ្លះវាក៏អាចបង្កើនជាហានិភ័យនៃការស្លាប់ដោយសារជំងឺខ្សោយបេះដូងថែមទៀតផង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1jupS7RK1CqonYEM_NjJXuufMK5Ch5yKi8hTO1sA51xMbu7zUQPI5q6txEUJcmvEv-sNmIy1N35BaI1uMda4jBjFok46fLJ8notMF2qrKXlUYlD-0Kwm6zYlNRH2fG8MaLu8-x8bl2b6oviV7VdQFwZERfk0vxJOd2Vyc2j5VPh7fPS3ezj7gHx9v-A/s800/angina-causes-symptoms-and-prevention-1.jpg

 

យ៉ាងណាមិញ ​ចំពោះជំងឺនៃការធ្លាយសន្ទះបេះដូង ក៏ត្រូវបានគេដឹងថា គឺជា​ជំងឺមួយ ដែលធ្វើការ«​​គំរាមកំហែង​ដោយ​ស្ងៀមស្ងាត់​បំផុត» ព្រោះ​ពេល​វាកើតឡើងចំពោះ វា​នឹង​មិន​បង្ហាញ​រោគ​សញ្ញា​ច្បាស់​ភ្លាមៗ​នោះទេ​ ។ ដោយការសិក្សាជាច្រើនបានរកឃើញថា មាន​ករណី​ខ្លះ​វា​​ត្រូវ​ចំណាយ​ពេលរហូត​ដល់​ទៅ ៤០ឆ្នាំ ទើបវាធ្វើការបង្ហាញនូវ​រោគ​សញ្ញា​ធ្ងន់ធ្ងរចំពោះអ្នកជម្ងឺ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmdZEIgPb8uBAA_SEQiE7w2RbANy65DvS2T7ZpFOSFcMABiPUxbmwQjSX9qjWrNeXPJ-05w1TGLjmPiWNV37Ph5mSzbFrgq2prGQ9cpLLtpVhk0ScSkc7BTibHzi0IAlhtyzBBOqkpZ4vYoixsaEqoPHxS6-lgX41GCLVl_UmyBEpA2on_Z100IOS10w/s650/nurse_checking_blood_pressue.jpg

 

ជាមួយគ្នានេះ បើយោងទៅតាមលោកវេជ្ជបណ្ឌិត Tassanai Channonong ជាអ្នកឯកទេសជំងឺបេះដូង នៃមន្ទីរពេទ្យ World Medical Hospital (WMC) ក៏បានធ្វើការបង្ហាញប្រាប់ពីមូលហេតុដែលនាំអោយមានការលេចធ្លាយសន្ទះបេះដូងដូចខាងក្រោម៖

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitV6e3vNCE60BEtUiFzSZesiTgLaan3ZiDCNyQxSi4i7Jp22EGQWoReF1KJCPks9_qGQ6XLpAMPO_tfurzQZMa7Wz84tjyKbT3nleg3VQQ-FhVsD-IVJirmE9L3SD4H96zVVllEbzB-dnNUstE-uLpGKRirbg5WWU7zWjjDiBqQKwGAsoALKIFVJrtNA/s600/older-woman-holding-chest-tiny.jpg

 

    • បណ្ដាលមកពីភាពមិនប្រក្រតីនៃសន្ទះបេះដូងពីកំណើត
    • សន្ទះបេះដូងកាន់តែយ៉ាប់យ៉ឺនទៅតាមអាយុ
    • សន្ទះបេះដូងកាន់តែក្រាស់ ហើយចាប់ផ្តើមមានថ្មកំបោរដែលនឹងកកកុញនៅក្នុងជាលិកា
    • ជំងឺបេះដូង rheumatic ជំងឺនេះច្រើនកើតលើកុមារ វានឹងចាប់ផ្តើមពីការឆ្លងStreptococcus នៅក្នុងកញ្ចឹងករាងកាយនឹងផលិតភាពស៊ាំប្រឆាំងនឹងបេះដូងខ្លួនឯង រហូត​ដល់​រលាក​សន្ទះ​បេះដូង ​ជា​លទ្ធផលធ្វើឲ្យ​សន្ទះ​បេះដូង​ត្រូវ​រួម​តូច និង​លេច​ធ្លាយ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9l8j8fEornZ8xgfw8I0KhgbAjgtz3kbJz6jOha69cRhMjWWyzel07vyDmWQZU6nBSfjjGUtnapzQcHR8SthZy1EB2chXXvry0rQvzIkyQMLDxD-GsMvRDVWxJM_wsJA7Ikps2UaGEZhcZP628NxmtxgOz4J1zDvVqcpo4TyDvAkJI1SyZssyGBFN1eg/s2000/senior%20woman%20and%20doctor%20with%20tablet.jpg

  • ការ​ឆ្លង​មេរោគ​សន្ទះ​បេះដូង ឬមេរោគ​អាច​ចេញ​ពី​មាត់ តាមរយៈការប្រើប្រាស់សឺរ៉ាំង ឬម្ជុលមិនស្អាត ដូចជាការចោះបបូរមាត់ ការចោះប្រដាប់ភេទជាដើម …
  • ជំងឺសរសៃឈាមបេះដូង ដែលនាំឱ្យដាច់សរសៃឈាមបេះដូង និងសន្ទះបិទបើកបេះដូងដើរតាម អ្នកដែលមានហានិភ័យក្នុងក្រុមនេះគឺបុរសអាយុលើសពី 40 ឆ្នាំ ឬស្ត្រីលើសពី 50 ឆ្នាំ និងអស់រដូវ រួមទាំងអ្នកដែលមានជំងឺទឹកនោមផ្អែម លើសឈាម ធាត់ អ្នកជក់បារី ឬមកពីការតំណពូជជាដើម។