កាលពីយប់មិញ Samsung បានធ្វើការបញ្ចេញទូរសព្ទរបស់ខ្លួនចំនួន២ម៉ូឌែលគឺ Galaxy Z Fold 4 និង Z Flip 4 ដោយអមជាមួយនាឡិកា Galaxy Watch 5 និង Watch 5 Pro​ ថែមទាំងបញ្ចេញកាសដ៏ល្អមួយទៀតផងដែរគឺ Galaxy Bud2។

អ្វីដែលគួរអោយចាប់អារម្មណ៍ជាងគេនោះគឺ Samsung Galaxy Z Fold 4 ដែលវាមានភាពទាក់ទាញខ្លាំង ហើយតម្លៃរបស់វាដល់ទៅ ១,៧៩៩.៩៩ដុល្លារឯណោះ។ Z Fold 4 បានភ្ជាប់មកជាមួយអេក្រង់ 7.៧អុីញ  ដែលមានលទ្ធភាព Refresh Rate ដល់ទៅ120Hz។Samsung Galaxy Z Fold 4: Specifications and price revealed - ChroniclesLive

ចំពោះផ្នែកកាមេរ៉ាវិញ មានទំហំ 50MP សម្រាប់ផ្នែកខាងក្រោយ   អមជាមួយ 10MP telephoto និង 12MP ultrawide ថែមទៀតផងដែរ។ ដោយឡែកផ្នែកខាងមុខវិញាមានទំហំត្រឹមតែ 4MP ប៉ុណ្ណោះ។ សម្រាប់ថ្មវិញ Z Fold 4 មានទំហំ 4400mAh ជាមួយល្បឿនសាកថ្ម 25W និង Wireless Charge 15 ។

គួរបញ្ជាក់ផងដែរ Samsung Galaxy Z Fold 4 នេះ បានដាក់អោយធ្វើការ Pre-Order ហើយនៅទីផ្សារក្នុងស្រុកយើង ដូច្នេះប្រសិនបើលោកអ្នកចង់ក្លាយជាម្ចាស់ទូរសព្ទដ៏ស្រស់ស្អាតមួយនេះ លោកអ្នកអាចទៅសាកសួរព័ត៌មាននៅតាម Samsung Store ដែលនៅជិតលោកអ្នកបំផុត៕Galaxy Z Fold 4 specs tipped, Samsung aims to really lower its price -  PhoneArena

ប្រភព: GSM Arena