ក្រុមចម្រៀងនារីល្បីឈ្មោះប្រចាំវិស័យ K-POP គឺ BLACKPINK បានធ្វើឲ្យអ្នកគាំទ្ររីករាយជាខ្លាំង បន្ទាប់ពីប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទ និងទីតាំងធំៗជាច្រើន នៃព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍របស់ខ្លួន។Blackpink announce Born Pink world tour dates – including two nights in  Hong Kong | South China Morning Post

ការប្រគំតន្ត្រីរបស់ក្រុមនារីនេះ នឹងចាប់ផ្តើមនៅទីក្រុងសេអ៊ូលតែម្តង ក្នុងតុលា ខាងមុខ មុននឹងចេញទៅទីក្រុងធំៗនៃបណ្តាប្រទេសជាច្រើនទៀត។ ចាប់ផ្តើមនៅទីក្រុងសេអ៊ូលនៅថ្ងៃទី១៥ និង១៦ ខែតុលា បន្ទាប់មក ក្រុមនេះនឹងចេញដំណើរភ្លាមៗទៅកាន់អាមេរិកខាងជើង ជាកន្លែងដែលពួកគេនឹងសម្តែងចំនួន១០ show នៅក្នុងទីក្រុងចំនួន៧ ផ្សេងៗគ្នានៅទូទាំងសហរដ្ឋអាមេរិក និងកាណាដា។BLACKPINK Announces Born Pink World Tour: See the Dates – Billboard

បន្ថែមពីនេះ នៅចុងខែវិច្ឆិកា ដល់ខែធ្នូ BLACKPINK នឹងទៅតំបន់អឺរ៉ុប ហើយបន្ទាប់មកទៅអាស៊ី និងមជ្ឈិមបូព៌ាក្នុងឆ្នាំថ្មី (២០២៣)។ នៅរដូវក្ដៅបន្ទាប់ ក្រុមនេះនឹងធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់បន្ថែមទៀត៕

BLACKPINKOFFICIAL on Twitter: "#BLACKPINK WORLD TOUR [BORN PINK] SCHEDULE  ANNOUNCEMENT Official world tour website ▶️https://t.co/IjWlQFTzKL # BLACKPINK #블랙핑크 #WORLDTOUR #BORNPINK #SCHEDULE #ANNOUNCEMENT #YG  https://t.co/ADbNKbmIjz" / Twitter