ខេត្តព្រះសីហនុ៖ ម៉ោង០១និង០០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថស្រុក ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្រុក កម្លាំងអាវុធហត្ថក្រុង កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើល សហការណ៍ជាមួយកម្លាំងេជំនាញស្រុក ស្នងការខេត្ត បានចុះបង្ក្រាបសង្ស័យករណីឃាតកម្មបាញ់ និងចាក់សម្លាប់ជនជាតិចិនម្នាក់ទម្លាក់ពីលើរថយន្ត ស្ថិតនៅមុខ សណ្ឋាគា៥២០ ភូមិ៦ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ តាមព័ត៌មានថាមានរថយន្ត០១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២BA-៦១១១ ជនសង្ស័យបានបើកគេចឆ្ពោះមកផ្លូវជាតិលេខ៤។

ក្រោយទទួលបានព័ត៌មាន កម្លាំងបានល្បាតមកដល់ចំណុចភូមិអណូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានប្រទះឃើញរថយន្តខាងលើ រថយន្តក៏បានរេចង្កូតមកខាងឆ្វេងដៃ (ទិសដៅទៅភ្នំពេញ)បុកបង្គោលភ្លើងទៅមុខលែងរួច ។ដោយក្នុងរថយន្តមាន មនុស្សចំនួន០៤នាក់ ប្រុសទាំងអស់ (ជនជាតិចិន) មានសភាពរងរបួសធ្ងន់ចំនួន០២នាក់ និងស្លាប់ម្នាក់នៅក្នុងមន្ទីពេទ្យ ដូចនេះសរុបស្លាប់៣នាក់។ ក្រោយកើតហេតុសមត្ថកិច្ចបានរកឃើញ អាវុធខ្លីចំនួន០១ដើម ម៉ាកCFខ្នោះដៃ និងសំភារះមួយចំនួន។

ដោយឡែកយោងតាមប្រភពពីលោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុឲ្យដឹងថា គិតមកម៉ោង 10 ព្រឹកថ្ងៃទី ៩ខែសីហានេះសរុបជនជាតិចិនបានស្លាប់ក្នុងព្រឹត្តិការណ៍បាញ់គ្នាឯងនិងបុកបង្គោលភ្លើងបណ្ដាលឲ្យមនុស្សចំនួន 4 នាក់បានស្លាប់និងរងរបួសម្នាក់។

ចំពោះមូលហេតុបណ្ដាលមកពីអ្វីសមត្ថកិច្ចកំពុងច្រើនជ្រាវវិធីបន្ត។ប្រភពពីលោកឧត្តមសេនីយ៍ឲ្យទៅវិសាលបានបញ្ជាក់បន្ថែមថាសកម្មភាព ជនសង្ស័យបានបើកគេចឆ្ពោះមកផ្លូវជាតិលេខ៤ បន្ទាប់ពីធ្វើសកម្មភាពបាញ់ជនជាតិចិនទម្លាក់ពីលើរថយន្តនៅចំណុចកើតហេតុខាងលើ។ក្រោយទទួលបានព័ត៌មាន កម្លាំងបានល្បាតមកដល់ចំណុចភូមិអណូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានប្រទះឃើញរថយន្តខាងលើ រថយន្តក៏បានរេចង្កូតមកខាងឆ្វេងដៃ (ទិសដៅទៅភ្នំពេញ)បុកបង្គោលភ្លើងទៅមុខលែងរួច ។

បច្ចុប្បន្ន ជនសង្ស័យចំនួន០១នាក់(រងរបួស) និងសាកសព ៤នាក់បានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តព្រះសីហនុ ។ ចំនែកឯវត្ថុតាងត្រូវបានសមត្ថកិច្ចយកមករក្សាទុក ៕