រដ្ឋធានីវ៉ាស៊ីនតោន៖ ការិយាល័យស៊ើបការណ៍សម្ងាត់របស់សហពន្ធន៍ ហៅកាត់ FBI បានបញ្ជូនកម្លាំងរបស់ខ្លួនយ៉ាងច្រើន ចូលទៅឆែកឆេរវិមានរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។

សារព័តមាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៨ ខែសីហា ថា លោក ដូណាល់ ត្រាំ (Donald Trump) អតីតប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា កាលពីថ្ងៃចន្ទ កម្លាំងសមត្ថកិច្ច FBI ជាច្រើននាក់ បានឆ្មក់ចូលទៅឆែកឆេរ នៅក្នុងភូមិគ្រឹះរបស់គាត់ ស្ថិតនៅរមណីយដ្ឋាន ម៉ា អាឡាហ្គូ (Mar-a-Lago) ទីក្រុងផាល់ប៊ីស (Palm Beach) រដ្ឋហ្លរីដា (Florida) សហរដ្ឋអាមេរិក។Trump says FBI is searching Mar-a-Lago estate | CTV News

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក រូបនេះ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា ភូមិគ្រឹះរបស់គាត់ ត្រូវគ្រប់គ្រងដោយកម្លាំងមួយក្រុមរបស់ទីភ្នាក់ងារប៉ូលិស FBI ។ ចំណែកឆែកឆេរនេះ មានការជាប់ពាក់ព័ន្ធនឹងការស្វែងរកឯកសារមួយចំនួន ដែលគាត់បានយកចេញពីសេតវិមាន មកកាន់គេហដ្ឋានរបស់គាត់។

ទោះជាយ៉ាងណា ការិយល័យស៊ើបការណ៍សម្ងាត់របស់សហពន្ធន៍ មិនបានបញ្ជាក់លម្អិត អំពីឯកសារទំាងនោះឡើយ។ ចំណែកក្រសួងយុត្តិធម៌ និង FBI ក៏មិនបានធ្វើអត្ថាធិប្បាយអ្វី ជុំវិញកិច្ចប្រតិបត្តិការនេះ ខណៈលោក ត្រាំ កំពុងស្ថិតនៅឯអគារ Trump Tower ទីក្រុងញូយ៉ក។Trump says FBI is conducting search of his Mar-a-Lago estate - The Boston  Globe

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសយ៉ាងខ្លាំង ដល់ប្រតិបត្តិការចុះឆែកឆេរគេហដ្ឋានរបស់គាត់។ លោក ត្រាំ បានចាត់ទុកថា នេះជាសកម្មភាពដ៏ខ្មៅងងឹត សម្រាប់សហរដ្ឋអាមេរិក និង ជាចេតនាដ៏អាក្រក់មួយ នៅក្នុងការរារាំង កុំឱ្យរូបគាត់ វិលត្រឡប់ ទៅចូលរួមប្រកួតប្រជែងជាថ្មី នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នាឆ្នាំ២០២៤ ខាងមុខនេះ៕