នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នេះ ភោជនីយដ្ឋានHONG BAO បានប្រកាសបើកសម្ពោធជាផ្លូវការហើយក្រោមអធិបតីភាពរបស់លោក ឡូ សុគន្ធ និង លោក Noppadon Narittakurn ដែលជាម្ចាស់ក្រុមហ៊ុន ហុង ប៉ាវ ព្រមទាំងមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងអ្នកសារព័ត៌មានជាច្រើនមកពីគ្រប់ស្ថាប័ននៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ដើមកំណើតនៃឈ្មោះ “ ហុង ប៉ាវ ” នេះមកពីពាក្យចិនមានន័យថា “ ស្រោមសំបុត្រក្រហម ” (ដែលជាទូទៅហៅថា “ អាំងប៉ាវ ”)។ ជាធម្មតា ប្រជាជនជនចិនតែងតែជូនស្រោមសំបុត្រក្រហមនេះឱ្យគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ហើយពណ៌ក្រហមគឺតំណាងឱ្យសុភមង្គល និងសំណាងល្អផងដែរ។

ភោជនីយដ្ឋាន HONG BAO គឺភោជនីយដ្ឋានចិនកាតាំងដ៏ល្បីល្បាញបំផុតមួយដែលមាន សាខាច្រើនជាង 12 កន្លែងនៅក្នុង The Bangkok Metropolitan Area និង Phuket នៃប្រទេសថៃ។ តែអ្វីកាន់តែពិសេសនាពេលនេះ ភោជនីយដ្ឋាន ហុង ប៉ាវ បានមកដល់រាជធានីភ្នំពេញយើងហើយគឺស្ថិតនៅក្នុងសណ្ឋាគារ Tribe ដែលមានទីតាំងស្ថិតនៅតាមដងទន្លេសាប ផ្លូវលេខ០១ កែងផ្លូវលេខ៩៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានរយៈពេលត្រឹមតែ១នាទីប៉ុណ្ណោះពីរមណីយដ្ឋានវត្តភ្នំ ប្រកបដោយបរិកាសល្អ និងខ្យល់បរិសុទ្ធពីដងទន្លេថែមទៀតផង។

ភោជនីយដ្ឋាន HONG BAO គឺជាភោជនីយដ្ឋានមួយក្នុងចំនោមភោជនីយដ្ឋានបែប Cantonese-Style ដ៏ល្អបំផុតនៅក្នុងប្រទេសថៃ ដែលមានផ្តល់នូវមុខម្ហូបផ្សេងៗក្នុងការទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ និងប្រណិត ដោយបានប្រើប្រាស់នូវគ្រឿងផ្សំស្រស់ៗទៅតាមរដូវកាល។ ជាពិសេសមុខម្ហូបនីមួយៗ មានរសជាតិឈ្ងុយឆ្ងាញ់ដែលបង្កើតឡើងដោយក្រុមចុងភៅជាជនជាតិចិន និងមានបទពិសោធន៍ជាង២០ឆ្នាំលើការចំអិនម្ហូបចិន និងការធ្វើឌឹមសាំដោយមានរសជាតិឆ្ងាញ់ជាប់ចិត្តតែម្តង ហើយថែមទាំងប្តេជ្ញាចិត្តឱ្យអាហារដ្ឋានមួយនេះក្លាយទៅជាអាហារដ្ឋានដែលមានបម្រើ “ឌឹមសាំដ៏ល្អបំផុតនៅក្នុងក្រុង”។ តួយ៉ាងមាន ចុងភៅ Fei គឺជាចុងភៅដ៏ប៉ិនប្រសប់ដែលមានបទពិសោធន៍ជាង 20 ឆ្នាំនៅទីក្រុងម៉ាកាវ ហើយជាក្រុមចុងភៅដែលបានទទួលការបណ្តុះបណ្តាលយ៉ាងល្អ កំពុងត្រៀមខ្លួនរួចស្រេចដើម្បីបង្ហាញជូនលោកអ្នកនូវមុខម្ហូបចិនបុរាណជាមួយនឹងមុខម្ហូបថ្មីៗ ឌឹមសាំ ទៀតផងដែរ។

ហុង ប៉ាវ (Hong Bao) ចែកចេញជាពីរទម្រង់៖
-ទីមួយគឺ “ភោជនីយដ្ឋាន ហុង ប៉ាវ (Hong Bao)” ដែលមានបម្រើទាំងមុខម្ហូបពិសេសៗតាមលំដាប់ដូចជា “ទាប៉េងកាំង” និង ឌឹមសាំ
-ទី២គឺ ម្ហូបអាហារសម្រន់ បបរ និងមុខម្ហូបជាច្រើនទៀត
មុខម្ហូបប្រចាំហាងមានដូចជា៖
-ទាអាំង ហុង បាវ
-នំប៉ាវពងទាប្រៃមាស
-ហាកាវ-គាវបង្គាចំហុយ
-ហុង ប៉ាវ គាវសាច់ជ្រូកនិង បង្គារចំហុយ
-គុយទាវកាត់រុំជាមួយបង្គារបំពងស្រួយ

ភោជនីយដ្ឋាន ហុង ប៉ាវ នឹងបើកទទួលភ្ញៀវចាប់ពីម៉ោង ១១ព្រឹក រហូតម៉ោង១០យប់ ជាមួយនិងម្ហូបជាច្រើនមុខ ដែលលោកអ្នកបំភ្លេចមិនបាននូវស្នាដៃចំអិនអាហារដ៏ប្រណិត រសជាតិឈ្ងុយឆ្ងាញ់ ជាប់ចិត្តតែម្តង។ ជាងនេះទៅទៀត ភោជនីយដ្ឋានយើងខ្ញុំក៏មានបន្ទប់លក្ខណៈវីអាយភី ធំទូលាយ ស្អាត ដែលអាចទទួលភ្ញៀវបានរហូតដល់៤៨នាក់ សម្រាប់ការជួបជុំជាលក្ខណៈគ្រួសារ ការប្រជុំជាមួយដៃគូអាជីវកម្ម ពិធីខួបកំណើត និងកម្មវិធីផ្សេងៗទៀតផង។

ឆ្លៀតក្នុងឱកាសនេះផងដែរ ដើម្បីចូលរួមអបអរពិធីប្រកាសបើកសម្ពោធជាផ្លូវការ អតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃពិសេសសម្រាប់មុខម្ហូបក្នុងរយៈពេល១ថ្ងៃពីភោជនីយដ្ឋាន HONG BAO យើងខ្ញុំ ថែមទាំងចែកជូននូវប័ណ្ណបញ្ចុះតម្លៃ ៣០% សម្រាប់ការអញ្ជើញមកពិសារនាពេលក្រោយ។
ព័ត៌មានលំអិត សូមទាក់តាមអាសយដ្ឋានលេខ #No 47, ផ្លូវលេខ01កែងផ្លូវលេខ94, ភូមិ9, សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ រឺទាក់ទងតាម Tel: 015 58 02 58 / 099 542 430 ហ្វេសបុកផេក : https://www.facebook.com/hongbaotribe.pp សម្រាប់ការកក់មកហាងរបស់យើងខ្ញុំ