កីឡា​ការិនី Brittney Griner ​តារា​បាល់បោះ​និង​ម្ចាស់​មេដាយ​មាស​អូឡាំពិក​អាមេរិក ត្រូវបានតុលារការនៃប្រទេសរុស្សុីកាត់ទោសអោយជាប់ពន្ធធនាគាររយៈពេល៩ឆ្នាំ ​ពី​បទ​ជួញដូរ​គ្រឿង​ញៀន។

រឿងហេតុនេះកើតតាំង​ពី​ខែ​កុម្ភៈ​ដើម​ឆ្នាំ​២០២២​នេះ​ម្ល៉េះ  ដោយ​កាល​នោះ ​Brittney  Griner ​បាន​ធ្វើ​ដំណើរ​ទៅ​រុស្ស៊ី​ ដើម្បី​ទៅ​លេង​ឱ្យ​ក្លឹប​អាជីព​របស់​ខ្លួន UMMC Ekaterinburg ។ ទៅ​ដល់​ព្រលាន​យន្តហោះ ​ស្រាប់​តែ​គេ​ឆែក​ឃើញ​ក្នុង​វ៉ាលី​របស់​នាង ​មាន Vape ​១​ដើម​និង​ទឹក​ថ្នាំ ​ទើប​បណ្ដាល​ឱ្យ​មាន​ការ​ចាប់​ខ្លួន ​និង​បទ​ចោទ​ប្រកាន់​លើ​រូប​នាង​ថា​ជួញដូរ​គ្រឿង​ញៀន។Brittney Griner testifies in Russian court in drugs trial

​សេចក្ដី​សម្រេច​ដាក់ទោស​នេះរហូតដល់៩ឆ្នាំនេះ បានធ្វើអោយប្រធានាធិបតី Joe Biden ផ្ទុះកំហឹងជាខ្លាំង ដោយលោកបានលើកឡើងថា “រុស្ស៊ី​កំពុង​ឃុំ​ខ្លួន​ Brittney ​ខុស​។ ​វា​មិន​អាច​ទទួល​យក​បាន​ទេ​ ហើយ​ខ្ញុំ​សូម​អំពាវ​នាវ​ឱ្យ​រុស្ស៊ី​ដោះលែង​នាង​ជា​បន្ទាន់​។” លោកក៏បានសង្កត់ទៀតថា នឹងស្វែងរកវិធីជួយនាងអោយបានផងដែរ។”US double Olympic basketball gold medallist arrested on drugs charges in Moscow

គួរបញ្ជាក់ផងដែរថា Brittney  Griner គឹជាកីឡាការនីឆ្នើមមួយរូប ដែលធ្លាប់ជួយអោយអាមេរិកឈ្នះមេដាយមាសអូឡាពិក៕

ប្រភព: CNN