ប្រទេសជប៉ុន៖ នាថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២២ នេះមានសេចក្ដីរាយការណ៍ពីសារព័ត៌មាន The Strait Times បានឱ្យដឹងថាប្រទេសជប៉ុនបានជួបជាមួយនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ រហូតត្រូវអំពាវនាវដាក់តំបន់មួយចំនួនក្នុងប្រទេសជាគ្រាមានអាសន្ន។

ទាក់ទងនឹងបញ្ហគ្រោះទឹកជំនន់នេះផងដែរលោក Hirokazu Matsuno អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា គ្រោះទឹកជំនន់បានជនជោរលេចភ្លាមៗនិងបានវាយប្រហានៅក្នុងទីក្រុងមួយចំនួនដូចជាទីក្រុង Yamagata,  Niigata, Ishikawa ,Fukushima និងក្រុង Fukui ។ ដោយបានបំផ្លាញ និងបានបណ្ដាលឱ្យមានការបាក់ស្រុតដី និងច្រាំងទន្លេជាច្រើន ក៏ដូចជាបានបំផ្លាញនូវសម្បត្តិសារធារណៈផងដែរ។

ជាមួយគ្នានោះផងដែរ អាជ្ញាធរក្នុងតំបន់ក៏បានធ្វើការជម្លៀសខ្លួនប្រជាជនដែរកំពុងតែទទួលរងនូវឥទ្ធិពលនៃគ្រោះធម្មជាតិមួយនេះរហូតទៅដល់ ២០០,០០០នាក់ជាបន្ទាន់ ដើម្បីរកទីទួលមានសុវត្តិភាព។ លើសពីនេះគេបានឱ្យដឹងថាក្នុងហេតុការគ្រោះទឹកជំនន់នេះមានមនុស្ស ២នាក់កំពុងតែបាត់ខ្លួន។

គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុនកាលពីឆ្នាំ២០២១ ក៏ធ្លាប់បានជួបនូវគ្រោះទឹកជំនន់ដ៏អាក្រក់នេះផងដែរ ដែលបានបណ្ដាលឱ្យមានអ្នកបាត់បង់ជីវិតរហូតទៅដល់ ២០០នាក់ថែមទៀតផង៕