ប្រទេសចិន៖ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នេះមានសេចក្ដីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន AFP មកថាមានករណីជនល្មើសមួយក្រុមបានសម្រុកនាំគ្នាចូលទៅក្នុងសាលាមត្តេយ្យមួយកន្លែង ហើយធ្វើការចាក់សម្លាប់ទៅលើក្មេងៗជាសិស្សសាលាទាំងអស់នោះរហូតបណ្ដាលឱ្យមានអ្នករងរបួស និងមានអ្នកស្លាប់ផងដែរ។

ទាក់ទងនឹងករណីដែលជាអំពើឃោឃៅនេះផងដែរ បានត្រូវបានគេដឹងថា មានកាន់កាំបិតពាក់មួកសុវត្ថិភាពនិងរបាំងមុខបានវាយប្រហារសាលាមត្តេយ្យ មួយកន្លែងស្ថិតនៅក្នុងទីក្រុង Anfu ខេត្ត Jiangxi ភាគឦសានប្រទេសចិន ដោយការចាក់ទាំងកំរោល  រហូតបណ្ដាលឱ្យមានមនុស្សយ៉ាងហោចណាស់ ៣នាក់បានស្លាប់ និង៦នាក់ទៀតរងរបួស។

ក្នុងនោះរបាយការណ៍ក៏បានបញ្ជាក់ទៀតថា ជនរងគ្រោះ និង អ្នកស្លាប់នៅមិនទាន់ដឹងអាយុប៉ុន្មាន នៅឡើយទេ តែគេបានបង្ហាញថាប៉ូលិសកំពុងព្យាយាមដឹកក្មេងៗដែលរងរបួសតាមរថយន្តទៅសង្គ្រោះបន្ទាន់ ខណៈដែលការិយាល័យប៉ូលិសទីក្រុង Anfu  និងមន្ត្រីពាក់ព័ន្ធទាំងអស់ កំពុងតាមប្រមាញ់ឃាតករដែលរត់គេចខ្លួន និងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់។

គួរបញ្ជាក់ផងដែរថា ប្រទេសចិនធ្លាប់មានអំពើឃាតកម្មបែបនេះពីមុនមកជាច្រើនដងរួចមកហើយជាក់ស្ដែងកាលពីខែមេសា ឆ្នាំ២០២១  សិស្សសាលាមត្តេយ្យពីរនាក់និងរបួស ១៦ នាក់នៅភាគខាងត្បូងនៃប្រទេស។ ហើយត្រលប់ទៅឆ្នាំ ២០២០ ឧបទ្ទវហេតុស្រដៀងគ្នានេះបានកើតឡើងនៅសាលាបឋមសិក្សាមួយនៅភាគខាងត្បូងប្រទេសចិន ដោយមានមនុស្សចំនួន៣៩ នាក់បានរងរបួសក្នុងនោះ មានកុមារ ៣៧ នាក់ត្រូវបានវាយប្រហារពីសន្តិសុខសាលារៀន៕ ប្រភព៖ Khaosod