ប្រទេសចិន៖ នារីស្រស់ស្អាតដែលជា influencer ម្នាក់អាចត្រូវប្រឈមនឹងផ្លូវច្បាប់ក្រោយពីនាងបានបរិភោគត្រីឆ្លាមពណ៌សដែលជាប្រភេទសត្វកម្រ និងជាសត្វដែលកំពុងតែអភិរក្សនៅក្នុងប្រទេសចិន។

ករណីនេះផងដែរត្រូវបានគេបានឱ្យដឹងថា នារីដែលជា influencer ដ៏ល្បីនៅក្នុងប្រទេសចិនម្នាក់នោះមានឈ្មោះ Tizi នាងបានធ្វើការបរិភោគសាច់ស្រីឆ្លាមពណ៌សព្រមទាំងបានសរសើរពីរសជាតិឆ្ងាញ់របស់វាថែមទៀត ដើម្បីធ្វើការបង្ហោះចូលទៅក្នុងបណ្ដាញសង្គម។

ក្នុងនោះមានអ្នកចូលទស្សនាជាច្រើននាក់ពីការបរិភោគសាច់ត្រីឆ្លាមរបស់ស្រីស្អាត Tizi  នេះ ស្រាប់តែក្នុងពេលថ្មីៗនេះអាជ្ញាធរប្រចាំខេត្តស៊ីឈួន បានធ្វើការចោទប្រកាន់ និងបានកាត់ទោសទៅ Tizi  ពីបទបំពាន់ហានយកត្រីឆ្លាមសមកបរិភោគ ដែលជា​ប្រភេទសត្វកម្រ និងត្រូវបានហាមឃាត់មិនឱ្យប្រមាញ់ ឬសម្លាប់ព្រោះតែជាសត្វអភិរក្សក្នុង​ប្រទេសចិន។

ក្នុងនោះ​ Tizi នាងក៏បានបដិសេធព្រមទាំងបញ្ជាក់ថា ខ្លួនបានទទួលត្រីឆ្លាមនេះដោយស្របច្បាប់ ទោះជាយ៉ាងណាក្រុមប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតបន្តដើម្បីស្វែងរកការពិតបន្ថែមទាក់ទងនឹងករណីនេះ៕