ជាទូទៅនៅក្នុងថ្ងៃមករដូវ ស្រ្ដីជាច្រើនតែងតែជួបប្រទះនូវអាការៈចុកពោះនិង​អស់កម្លាំង ព្រមទាំងមានអារម្មណ៍មួមៅមិនស្រួលក្នុងរាងកាយផងដែរ ។ ដូច្នេះហើយទើបជាហេតុដែលស្រ្ដីត្រូវបានគេហាមឃាត់ចំពោះអាហារ និងភេសជ្ជៈមួយចំនួនដែលអាចធ្វើឲ្យអាការៈទាំងនោះកាន់តែធ្ងន់ធ្ងរ ។ សូម្បីតែផ្លែឈើមួយចំនួន ដែលជាធម្មតាល្អសម្រាប់រាងកាយក៏ស្ថិតក្នុងចំណោមអាហារដែលត្រូវបានគេហាមឃាត់ចំពោះស្រ្ដីមករដូវធ្វើការបរិភោគផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk884lnCoBCZ8w7YtYUrqQxbjRr234KlXezgQJYhsLDggw2YsRkIroRiL1dN5_2ad98H-V4FLWVt2O4GpcAkJ97g23wK8gEAmiw4L1_yJROUjqQeJMfuE5fa6r5kwqedEV3pJhZZUr925bXKtqhdBMZ8_M-IHunteWVkfpWW0kLow3y7X0C_q8EO1ONA/s1200/photo_2022-08-03_14-01-24.jpg

ខាង​ក្រោម​នេះ​ជា​ផ្លែ​ឈើ​ដែលស្រ្ដី​មិន​គួរ​ទទួល​ទាន​ក្នុង​ថ្ងៃ​មករដូវនោះឡើយ ៖

  • ផ្លែស្រកានាគ

ជាទូទៅផ្លែស្រកានាគ គឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសម្រាប់រាងកាយ។ជាមួយគ្នានេះវាក៏នាំមកនូវអត្ថប្រយោជន៍សុខភាពដ៏មានតម្លៃជាច្រើនដូចជា ការបន្ថែមសារធាតុប្រឆាំងអុកស៊ីតកម្ម ការពារជំងឺមហារីក និងពង្រឹងប្រព័ន្ធការពាររាងកាយជាដើម ។ ទោះជាយ៉ាងណាក៏ដោយ ចំពោះស្ត្រីដែលមករដូវមិនគួរទទួលទានវាឡើយ ។ មូលហេតុគឺដោយសារតែផ្លែស្រកានាគជាផ្លែឈើត្រជាក់ ដោយរាងកាយពេលមករដូវមានកម្លាំងខ្សោយ ដូច្នេះបើអ្នកញ៉ាំផ្លែស្រកានាគនោះវានឹងធ្វើឲ្យរាងកាយអ្នកត្រជាក់ខ្លាំង ធ្វើឲ្យរដូវមកមិនបានល្អ ព្រមទាំងបណ្ដាលឲ្យមានការឈឺចាប់ថែមទៀតផង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1FucMkk-Mx-pxxFjqlNC-XZQs9j3hfd8roYSngkmd-vdX_3iMTrRXduq1H6vHnH5LrFePj-mRpRaLxgPJtIig7ZxK-kYjcGUxAl94SiVfXPBceYdKF5hEl4KrsuRzZyxll23jBituu02LtKCdJFG2g4ptqLWgQxuIkDFGgk4EkJTmy4Xu_JXVoed_4g/s1280/sliced-dragon-fruits-on-plate-1437598-1.jpg

  • ផ្លែព្រូន

ផ្លែព្រូន គឺជាផ្លែឈើដែលមនុស្សជាច្រើនចូលចិត្ត ព្រោះវាមានរសជាតិជូរអែម និងឈ្ងុយឆ្ងាញ់។ ដោយការទទួលទានផ្លែព្រូនច្រើនគឺបានផ្ដល់ផលល្អសម្រាប់បេះដូង ភ្នែក បង្កើនចរាចរឈាម ជួយសម្រកទម្ងន់… ។ ប៉ុន្តែសម្រាប់ស្ត្រីនៅថ្ងៃមករដូវ ការញ៉ាំផ្លែព្រូនមិនបានផ្ដល់ផលល្អសម្រាប់ពួកគេឡើយ ។ ព្រោះវាអាចធ្វើឱ្យរដូវមកមិនទៀងទាត់ និងមានការឈឺចាប់ពេលមករដូវ។ ដូច្នេះ ដើម្បី​ធានា​ដល់​សុខភាព យក​ល្អ​ស្ត្រី​គួរតែ​កុំ​ទទួលទាន​ផ្លែឈើ​នេះជាដាច់ខាត ​។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLNg6PPm7S90yiDaWelr9Ravbe1bJkMVr5rkxKMFAw-YdjuPI1udGOUwIViA98HlfqjlKdrPQ_qU8No2_mCj1cBUDUOt8jux4Cacs-fZm4WhQAcKNlUYVgos1PLD3ZT6n7vfnAEdvqOKF4LIzhW37sgld5bt5jdquT_ghcwTgiUqBQUAEvlEtiPIvlww/s800/photo_2022-08-03_13-54-23.jpg

  • ផ្លែទម្លាប់

ផ្លែទម្លាប់ គឺជាផ្លែឈើ​ដែលមាន​រសជាតិផ្អែមឈ្ងុយឆ្ងាញ់មួយប្រភេទ ដែលមនុស្សជាច្រើនចូលចិត្ត មិនត្រឹមតែប៉ុណ្ណោះ វាក៏មានសមត្ថភាពក្នុងការ​ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម និង​ការពារ​ជំងឺមហារីក​បាន​ថែមទៀតផង ។  ទោះជាយ៉ាងណាក៏ដោយ ផ្លែទម្លាប់ទាំងអស់នេះមិនសាកសមចំពោះស្រ្ដីដែលមករដូវនោះឡើយ ព្រោះវាអាចជំរុញការកន្ត្រាក់ស្បូន កាត់បន្ថយការមករដូវ ពន្យារការមករដូវ និងបណ្តាលឱ្យមានការឈឺចាប់ពេលមករដូវធ្ងន់ធ្ងរថែមទៀតផង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPcuwx9zicLZYAyLj1n8bGSwwnbr40pXQlPJSXyoyn02ntC5BA0v3QvUV7RmESBo0H7ira8cU8gAutrG33IYIDTx7imiGB9l8vUemgYKpph4rwWAqnyuQZWxiTpxn-3Iwi_5ANRSi1dx1G9K4-4N5TO9k6zwSN8Om-LzNZs4tTH9Bn-MPhYvVVfKy7jw/s2002/persimmon-crop-50d95adaed6b469680e330db66ec3f48.jpg

  • ផ្លែឳឡឹក

នៅរដូវក្ដៅ វាពិតជាសាកសមណាស់ក្នុងការញ៉ាំឪឡឹកដែលមានជាតិក្រអូប ផ្អែម នឹងត្រជាក់ចិត្ត។  ប៉ុន្តែវានឹងមិនសាកសមចំពោះស្រ្ដីក្នុងថ្ងៃមករដូវនោះទេ  បើយោងទៅតាមឱសថបុរាណចិនជឿថា ផ្លែឪឡឹកមានសារធាតុរំលាយខ្លាំងបំផុត។  ដែលអាចធ្វើឲ្យឈាមត្រូវបានជំរុញដោយកំដៅយ៉ាងងាយស្រួល ជាហេតុធ្វើឱ្យមានឈាមកក។ ក្រោយពេលមានឈាមកក នោះរដូវមិនអាចហូរចេញបានឡើយ រហូតធ្វើឱ្យខូចស្បូន នឹងនាំឱ្យឈឺចាប់ពេលមករដូវធ្ងន់ធ្ងរផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1Otu1lbgko6W2eLH07yD5D_X5Ert2A2bMivi0G1B6YrL-wjj--goAcJ2tzW-QpNYqOVk4jNSpkUDlVa_Vqdr_TofMQwyt4OZR2X0I1NuS8EFkR803rHPSCRT5BLSPfOR6u3zXhr3SO_2F_JgeQdAXUrEfTpO4Am5LWmTQghDB9_nk8oaaOsvyGGO9tg/s550/fruitsalad-watermelon.jpg

  • ផ្លែស្វាយ

ផ្លែស្វាយទុំ ផ្អែមមានក្លិនក្រអូបឈ្ងុយឆ្ងាញ់ ឬផ្លែស្វាយខ្ចីជូរ  តែងតែជាផ្លែឈើដែលមនុស្សគ្រប់គ្នាចូលចិត្ត ជាពិសេសស្ត្រី។ ដោយផ្លែស្វាយពិតជាមានអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនចំពោះសុខភាពដូចជា ល្អសម្រាប់ភ្នែក ការពារជំងឺមហារីក ល្អខ្លាំងសម្រាប់ស្បែក ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។ ទោះបីជាយ៉ាងនេះក្តី ផ្លែស្វាយមិនសាកសមសម្រាប់ស្រ្ដីមករដូវនោះឡើយ ព្រោះវាអាចបង្កឱ្យមានការកន្ត្រាក់ស្បូន ដែលជាមូលហេតុធ្វើឲ្យមានការឈឺចាប់ពេលមករដូវ នេះក៏ដោយសារតែផ្លែស្វាយមានផ្ទុកនូវវីតាមីន C និងអាស៊ីតជាច្រើនផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA44wsSWMnzTV05Ns-BRZUCeOuuK5vzfdNZ21DAbsCjPmRwt__vfNevIdhkp_p8EPvU79JLbf9Cl_HGFP0NFFa_KDpKcmfdWHrLgqqloizcFFGPuYoQ5dxy8yVLOG9XD_08GMcHkyD3XJrAUlpWXW_2TuR5EhqlavKb0vAP6V32hL7pdlOYeRtinsDYQ/s702/stomach-pain-clipart.jpg