ទម្លាប់នៃការរស់នៅមិនល្អ គឺជាមូលហេតុដ៏ចម្បងបំផុតមួយដែលផ្ដល់នូវផលអវិជ្ជមានចំពោះសុខភាពជាខ្លាំង ។ជាពិសេសចំពោះយុវវ័យសម័យបច្ចុប្បន្ននេះ ដែលភាគច្រើនពួកគេមិនសូវយកចិត្តទុកដាក់ក្នុងចំពោះសុខភាពឡើយ  ជាហេតុធ្វើឲ្យពួកគេប្រឈមនឹងហានិភ័យនៃជំងឺកាចសាហាវខ្ពស់ រួមទាំងមានអាយុសង្ឃឹមរស់ខ្លីផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUyNOkdceyTR_x9RDNRsUUWXO_gdc7MwEhqFrV75ZXV-rVPn70v9r2ePiKvfh6erRJ6YByspbzRVqLCwQeXleK-X2VhjlGKldqYZSP_Y5dAe-T_L5ItnThC6mt85DgAFUkQRFKo8KRYIPpbBFIv3bZKvZ6nWWwOEly-YheXl-d7lY7r1qQSS5ABtkxhg/s720/220818-phone-bed.jpg

ដោយខាងក្រោមនេះ គឺជាទម្លាប់សាមញ្ញៗមួយចំនួនដែលប្រៀបដូចជាការបំផ្លាញសុខភាពរាងកាយ ៖

  • សាកទូរស័ព្ទក្បែរខ្លួនពេញមួយយប់

ដោយយោងទៅតាមអ្នកជំនាញ បានបង្ហាញប្រាប់ឲ្យដឹងថា ការសាកថ្មទូរស័ព្ទក្បែរខ្លួនរបស់អ្នកពេញមួយយប់ គឺពិតជាផ្ដល់នូវផលគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាព ។ នេះក៏ដោយសារតែទូរស័ព្ទមានផ្ទុកនូវជាតិវិទ្យុសកម្មជាច្រើន ដែលធ្វើឲ្យប៉ះពាល់ចំពោះសុខភាព អសកម្មចំពោះខួរក្បាល ព្រមទាំងស្រូបយកនូវសារធាតុចិញ្ចឹមពីក្នុងខ្លួនអ្នកផងដែរ ។ លើសពីនេះវាក៏អាចបណ្ដាលឲ្យឆក់ ឬផ្ទុះថ្មទូរស័ព្ទនៅពេលអ្នកកំពុងតែគេងលក់មិនដឹងខ្លួន រហូតដល់បាត់បង់ជីវិតផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin6cmCMdD7g20O_8M_MQ8XQrVQVmFxEH89vrPq5MdSvMZ8X5L_oUPuw3_t-njwBMM4PiEKCavHzrH9n95k2x0wPIOXvhK1SD1k5CPbLHRJ11r00OSzIRJiZ1KmUDGp-npijTVEqedhK5YDxuHlAC4f4YBOoypJ7noTGYlo3OWFhiZWfpzCNM_rDlsDRg/s800/corak-tidur.jpg
–       មិនធ្វើលំហាត់ប្រាណ

ដោយអ្នកជំនាញបានធ្វើការណែនាំថា យ៉ាងហោចណាស់មនុស្សគ្រប់គ្នាគួរតែហាត់ប្រាណឲ្យបាន 150 នាទីនៃការធ្វើលំហាត់ប្រាណកម្រិតមធ្យមឬ 75 នាទីនៃសកម្មភាពខ្លាំងក្លាក្នុងមួយសប្តាហ៍។ប្រសិនបើអ្នកមិនមិនធ្វើលំហាត់ប្រាណទេនោះ វាអាចបង្កឲ្យអ្នកប្រឈមជាមួយជំងឺជាច្រើន ជាពិសេសជំងឺលើសខ្លាញ់ និងលើសទម្ងន់ ។ ជាងនេះទៅទៀត វាក៏អាចបង្កឲ្យកើតមាននូវជំងឺគាំងបេះដូង រហូតគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr6QXBrxbaqBNa-FNrLRjLpYRDNRyqtdKoJ17cA_fxza_lpKhBnusK8XvmPBdHSK45Lghe9X-0QSCmdsatYI7JXoYIGhbrghi07Q93JvM3zzPwR-YUlA5NalhtcwAWDaUZcT7eMwcxp1mmlVvSYx47L6obCNSyrUPIZOT-Z_l8EgIJ1WPoRxUMZfD7Dw/s640/360_F_245207339_L6j9a2qrSK5FbNZQBjcKzclJQCi8qFm2.jpg

–       មើលទូរទស្សន៍ ឬទូរស័ព្ទច្រើន

នៅក្នុងពេលបច្ចុប្បន្ន មនុស្សស្ទើតែទូទាំងពិភពលោកដែលបានប្រើប្រាស់​អ៊ីនធឺណិត  រហូតធ្វើឲ្យពួកគេស្ទើតែបាត់បង់ការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ។ដោយភាគច្រើននៃអ្នកប្រើប្រាស់ទាំងអស់នោះ ពួកគេមិនបានដឹងទេថា សម្មភាពទាំងនេះបានភ្ជាប់វាទៅនឹងផលប៉ះពាល់ចំពោះជាខ្លាំង ។ មិនត្រឹមតែប៉ុណ្ណោះវាក៏បណ្ដាលឲ្យប៉ះពាល់ចំពោះសកម្មភាពប្រចាំថ្ងៃរបស់ពួកគេផងដែរ ដូចជាការគេងមិនលក់ , អស់កម្លាំង  ព្រមទាំងកាត់បន្ថយសកម្មភាពរាងកាយផងដែរ ។