Celery សេលីរី គឺជាបន្លែមួយប្រភេទ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនសម្រាប់រាងកាយ ជាពិសេសវាក៏មានឥទ្ធិពលលើការថែរក្សាស្បែកបានយ៉ាងល្អផងដែរ ។ ​ក្រៅពី​នេះ សេលីរី​ក៏​មាន​រសជាតិ​ឆ្ងាញ់ ផ្តល់​សំណើម​ខ្ពស់ដល់រាងកាយ ព្រមទាំង​ផ្ដល់នូវការរំលាយ​អាហារ​ ក៏ដូចជាជួយ​ព្យាបាលបញ្ហា​រលាក​បានយ៉ាងល្អផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisBM2c4Qq4a0acyFvG4SYesth2Wl3cfxFE9MgAXCgYhVKFyHebHG-p9VDkToTCgpHCBD1-QbnjqRRM9H4cgiK0Pgczii1t_VzXqaBuMHCF-FID_4-fGpFyzLZxZQYd9N-Ho7r_KJ0vQYYhOjgrRPmCREnO7jYwsXWLtUW9B0Aj3mAhTXYWJFSBrfcD1g/s900/Fresh-Celery-Juice-for-Infertility-900x600.jpg

ដូច្នេះថ្ងៃនេះKBN បានលើកយកនូវគុណប្រយោជន៍ជាច្រើនរបស់ សេលីរីមកធ្វើការចែករំលែកចំពោះប្រិយមិត្តគ្រប់គ្នា ឲ្យបានដឹងនឹងជ្រាបកាន់តែច្បាស់ពីគុណសម្បត្តិរបស់វាផងដែរ​ ។ ជាពិសេសសម្រាប់សុភាពនារីទាំងឡាយដែលស្រឡាញ់សុខភាពស្បែក និងសម្រស់មិនគួររំលងឡើយ ។

  • កាត់បន្ថយការកើតមុន

សេលីរី មានជាតិស្ករទាប ដូច្នេះវាល្អបំផុតសម្រាប់យកមកជំនួសភេសជ្ជៈដែលមានជាតិស្ករខ្ពស់ដូចជា សូដា កាហ្វេ និងភេសជ្ជៈប៉ូវកម្លាំងផ្សេងទៀត។ ជាមួយគ្នានេះក៏មានការស្រាវជ្រាវមួយបានបង្ហាញថា សេលីរី  គឺល្អបំផុតក្នុងការកាត់បន្ថយមុន ដែលត្រូវបានបង្កឡើងដោយរបបអាហារដែលមានជាតិ glycemic ខ្ពស់ផងដែរ ។

ដូច្នេះហើយ ប្រសិនបើអ្នកជ្រើសរើសសេលីរី ជំនួសភេសជ្ជៈដែលមានជាតិស្ករខ្ពស់ នោះអ្នកប្រហែលជានឹងឃើញមានការថយចុះនៃការរលាកដោយសារជាតិស្ករ និងជាតិសរសៃច្រើននៅក្នុងរបបអាហាររបស់អ្នកជាក់ជាមិនខាន ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnEy-0C8YF7BTBjDEPlv5UEi7xztuBt3o5M7RSJkRVaZs-1jZwRW-VfYy0k-1_-XqicgvSKzxYPFopl0fOrAb7qIl2rtBML5LcW2bQ3DkEtIu-vb8H8PVCH7A5e7gYvAljZ4dr_3V7AWDMXLWSBNGQ-R8n2UEJOwlBVAmZqxy-Gm1GeCKqEx0yj5tVfw/s1500/what-is-celery-5199268-hero-01-cb9c645dfb614f0a8eef5b0c316ce16d.jpg

  • សម្រួលដល់ការបន្ទោរបង់

សេលីរី ត្រូវបានគេដឹងថាសម្បូរទៅដោយជាតិសរសៃ​ និងវីតាមីនជាច្រើន ដែលល្អចំពោះក្រពះពោះវៀន ព្រមទាំងជួយសម្រួលដល់ការបន្ទោរបង់បានយ៉ាងល្អ ។​ ជាងនេះទៅទៀតជាតិសរសៃរលាយដែលមាននៅក្នុង សេលីរី ក៏ជួយគ្រប់គ្រងការរំលាយអាហារដោយការភ្ជាប់ទៅនឹងជាតិពុល និងផលិតផលកាកសំណល់ដែលលើសនៅក្នុងពោះវៀន ហើយបណ្តេញវាចេញពីរាងកាយមុនពេលវាមានឱកាសបង្កការរលាកផងដែរ ។

  • ជួយសម្រកទម្ងន់

នៅក្នុងមាតិកាជាតិសរសៃរបស់ សេលីរី ត្រូវបានគេដឹងថា វាជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដែលជាហេតុនាំឱ្យអ្នកញ៉ាំអាហារដែលមានជាតិស្ករតិច ហើយធ្វើឲ្យអ្នកឆ្អែតបានយូរផងដែរ ។ ដូច្នេះហើយ សេលីរី ត្រូវបានគេជ្រើសរើសធ្វើជាអាហារសម្រាប់អ្នកសម្រកទម្ងន់បានយ៉ាងល្អបំផុត ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-H3DqlDbvown-sWydMjBcuj12cg5RDgHFwQcSQ1PmMmou11yOGXv4yXp3WtKFLgx4ksmJmiWknnlt11PDabxqZjTPdO68nFgxapc4YlKJsjFl1fyRIWI2IWm9_lfjFxBLfjk8UUgIvjem0Bip71ZBw8qgT9C0hH7aDahd_XznuKpybqu-MQ8QMv3-zw/s950/photo_2022-08-02_14-51-07.jpg

  • សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែសំខាន់ៗ

សេលីរី គឺជាប្រភពដ៏ល្អនៃវីតាមីន និងសារធាតុរ៉ែសំខាន់ៗដូចជា ស័ង្កសី វីតាមីន C ប៉ូតាស្យូម ម៉ាញ៉េស្យូម កាល់ស្យូម និងវីតាមីនអា។ដោយទាំង​អស់​នេះសុទ្ធសឹងតែ​ជា​សមាសធាតុ​ដ៏​សំខាន់​សម្រាប់​ស្បែក​ក្នុងការធ្វើឲ្យស្បែក​មាន​សុខភាព​ល្អ និង​ភ្លឺ​ថ្លា។

  •   ប្រឆាំងនឹងការរលាក

សេលីរី ត្រូវបានគេដឹងថា វាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកល្អបំផុត ដែលកើតចេញពីកម្រិតខ្ពស់នៃ luteolin ។ដោយសារធាតុ Luteolin គឺជាសមាសធាតុដែលមានវត្តមានជាទូទៅនៅក្នុងរុក្ខជាតិដែលត្រូវបានប្រើប្រាស់ជាឱសថបុរាណដើម្បីព្យាបាលរោគសញ្ញាដែលទាក់ទងនឹងការរលាក រួមមានសត្វល្អិតខាំ របួស ការឆ្លងមេរោគផ្សិត រលាក និងជំងឺស្បែកផ្សេងៗទៀត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij8oxS4Vs-LooElsMaIW8U2AtLU6X0oKbWz44b3qiZ74ODFv_pQ-_bIMe4CJ5Qw_HIkjU7xJCcqXkNkeJPB81hPmKAgypseSKhJYjZ-12jWnwrWoazzCVG1ojJ88d-41uTrXpOduOft_BHsYHWhsNCDraCZO3JGTysuBkKaRj6O7Xs8FFb9rTjgQlTFw/s550/550px-nowatermark-Eat-Celery-Step-9-Version-6.jpg

  •   ផ្តល់សំណើម

សេលីរី ត្រូវបានផ្សំឡើងពីទឹក 96% ដែលធ្វើឱ្យវាក្លាយជាអាហារផ្តល់ជាតិទឹកដ៏អស្ចារ្យមួយសម្រាប់រាងកាយ ។ ជាមួយគ្នានេះក៏ត្រូវបានគេដឹងថា ជាតិទឹកដែលមាននៅក្នុងសេលីរី ក៏អាចជួយបណ្តេញជាតិពុល និងផលិតផលកាកសំណល់ចេញពីរាងកាយ ជួយដល់ការរំលាយអាហារឲ្យមានសុខភាពល្អ និងរក្សាតុល្យភាពប្រេងធម្មជាតិរបស់ស្បែកបានយ៉ាងល្អថែមទៀតផង ។

លើសពីនេះ បរិមាណជាតិទឹកខ្ពស់របស់ សេលីរី ក៏មានផ្ទុកទៅដោយសារធាតុអេឡិចត្រូលីត ដែលមានសារៈសំខាន់សម្រាប់រក្សាជាតិទឹក និងជួយឱ្យរាងកាយស្រូបយកជាតិទឹកបានកាន់តែមានប្រសិទ្ធភាពផងដែរ។