ប្រទេសភូមា៖ ក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍ក្រោយពីព្រះសង្ឃមួយអង្គដែលបានសម្រេចចិត្តទៅតាំងសមាធិនៅក្នុងរូងភ្នំមួយកន្លែងបានដល់ថ្ងៃកំណត់ត្រូវចេញមកវិញបន្ទាប់ពីនៅតែក្នុងរូងអស់រយៈពេលជាច្រើនឆ្នាំ ស្រាប់តែមានពុទ្ធបរិស័ទជាច្រើនម៉ឺននាក់បានមកចូលរួមទទួលដោយមានជាការដង្ហែពេញទាំងផ្លូវ។

នាថ្ងៃទី ១ ខែ សីហា ឆ្នាំ២០២២នេះមានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថាមានព្រះសង្ឃជាច្រើនបានប្រារព្ធពិធីក្នុងការទទួល ព្រះគ្រូ បាប៊ុន ឈុំ ដែលត្រៀមចេញពីរូងភ្នំ Tham Luang នៅក្នុងថ្ងៃនេះ បន្ទាប់ពីបានសំងំតាំងសមាធិក្នុងរូងមួយនេះអស់រយៈពេល៣ឆ្នាំ ៣ខែ ៣ថ្ងៃ ដែលរាប់តាំងពី ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ មកម្លេះ។

ជាមួយគ្នានោះផងដែលការប្រារព្ធពិធីទទួលព្រះគ្រូ បាប៊ុន ឈុំ ដោយលោកគ្រូគឺជាបុគ្គលដែលមានឥទ្ធិពលខាងអប់រំផ្លូវចិត្ត និងមានភាពល្បីល្បាញ ក៏ដូចជាទីគោរពរបស់មហាជននៅក្នុងប្រទេសភូមា ក៏សូចជាប្រទេសថៃផងដែរ រហូតនៅក្នុងថ្ងៃនេះមានអ្នកមនុស្សម្នាជាច្រើនរួមទាំងប្រជាជនថៃ និងភូមា បានមកចូលរួមចំនួន​ ៣ម៉ឺននាក់ រួមទាំងសិស្សសាលាផងដែរ ដោយមានជាការដង្ហែក្បួនយ៉ាងច្រើនកុះករពាសពេញទាំងផ្លូវ និងស្ទើរតែមិនគួរឱ្យជឿ។

ដំបូងឡើយមានសិស្សមួយចំនួនបានប្រជុំ និងស្តាប់ព្រះធម៌ បន្ទាប់មកព្រះគ្រូ ប៊ុន ឈុំ ក៏បានដើរចេញពីក្នុងរូងភ្នំ Tham Luang ដោយស្លៀកក្រណាត់សជាមួយនឹងមនុស្សរាប់ម៉ឺននាក់រង់ចាំទទួលនៅតាមផ្លូវ ចេញពីរូងភ្នំ។ ពេលចេញមកភ្លាមព្រះគ្រូ បាប៊ុន ឈុំ បានចូលរទេះដែលគេបានរៀបចំទទួល មុនពេលចាប់ផ្ដើមពិធីកោរសក់ព្រះគ្រូចេញដែលបានដុះអស់រយៈពេល៣ឆ្នាំកន្លងមក៕ ប្រភព៖ Khaosod