សក់ គឺជាផ្នែកដ៏សំខាន់មួយក្នុងការជួយលើកសម្រស់សម្រាប់មនុស្សគ្រប់រូប ។ ប៉ុន្តែពួកគេមិនបានដឹងទេថា សកម្មភាពមួយចំនួនរបស់ពួកគេ ក៏ជាកត្តាដែលធ្វើឲ្យមានផលប៉ះពាល់ចំពោះសក់ទៅវិញផងដែរ ។ ជាក់ស្ដែងស្រ្ដីជាច្រើនតែងតែមើលរំលងចំពោះសកម្មភាពសាមញ្ញរបស់ខ្លួននៅពេលកក់សក់ ។   បើទោះបីជាពួកគេជ្រើសរើសផលិតផលថ្លៃៗ និងម៉ាកល្បីៗក៏ដោយ ។

ហើយសកម្មភាពទាំងអស់នោះ ត្រូវបានគេដឹងថាមានដូចខាងក្រោម ៖

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhytGIVghSEko8krNEg4iqFpImQoos_lZRzw73g75WzVO3qEOHZ2AS-JvQNsy9sshVUwvQ3JK7C65oiByfK94j8w4ktkxCaSLuc7bWZU7SW97QsAUOPe3dmUMPH7ENEnwEr0bh9WQle52fY_OAJ_2eLajie-p9ojwDy5kVACiGZ2q42fJ7jlnnkWcuRyg/s1000/hairwash.jpg
–     កក់សក់ញឹកញាប់ពេក

ការ​កក់សក់​ញឹកញាប់​ពេក​ក៏​ជា​មូលហេតុ​មួយ​នៃ​ការធ្វើឲ្យ​ជ្រុះ​សក់​ផងដែរ ។ ដោយមូលហេតុនេះគឺបណ្ដាលមកពីការបាត់បង់សារ​ជាតិ​ប្រេង​ធម្មជាតិនៃក់ ដែលវាគឺជាសារធាតុសំណើមក្នុងការជួយចិញ្ចឹម និងការពារសក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ7nprGaVTO5QaG-F5yyIDa0BZRPIfcCXwW1KNt9fLFypIfohZDkl_XNH5iXFdUXEY5GlVIaj55_NcAXXMJGB9ubEi661-VWfVGzRMARx9Y24ir2mwzJBEVzH7H_fWsaotgso24Imih7DT2dF2mCPcUd6imBd4Y8hbL3ZcqtpLxk5c0X4O8oOc7Decuw/s612/istockphoto-516981844-612x612.jpg
–       ប្រើក្រែមបន្ទន់លើស្បែកក្បាល

ការ​ប្រើ​ក្រែម​បន្ទន់​លើ​ស្បែក​ក្បាល វា​នឹង​ធ្វើ​ឱ្យ​ឫសនៃសក់របស់អ្នក​ផលិត​ជាតិ​ប្រេង​ច្រើនលើសពីតម្រូវការ។​ ជាងនេះទៅទៀតការ​ប្រើក្រែម​បន្ទន់សក់ លើស្បែកក្បាល វាក៏ធ្វើឲ្យមានការ​ស្ទះ​ឫស​សក់ , ធ្វើឲ្យ​សក់លូតលាស់​យឺត និង​បង្កើន​ការផលិត​ប្រេងលើសពីតម្រូវការផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjfVdq_vnZiPlYtSU_qvzs9hV6531LrwSW_-kbC5K23cQZNCghFygQCVfYEn726tGWzWAP6tneHl0z5iqOTSHOBY1-Y2KJ_IifvcX0BMEt8W2cAF-nkX429rh7qZjaAF-YcUB-RjvHwGXiSwizHzz8hhnzkMHdLEGoNS39SCbyFp1RAx0FHpoOpKfO6A/s640/photo_2022-08-01_15-50-29.jpg

–       អេះក្បាលខ្លាំងៗ

មនុស្សជាច្រើនតែងតែមានទំលាប់នៃការអេះសក់ក្បាលខ្លាំងៗនៅពេលកក់សក់ ជាពិសេសពេលទៅហាងកក់សក់។ ទោះជាយ៉ាងណាក៏ដោយ ទម្លាប់នៃការអេះសក់ក្បាលខ្លាំងៗបែបនេះ ត្រូវបានគេដឹងថា វាពិតជាមានផលប៉ះពាល់ចំពោះស្បែកក្បាលជាខ្លាំង។  ដោយវាអាចបណ្តាលឱ្យស្បែកក្បាលដាច់រលាត ព្រមទាំងបង្កើនហានិភ័យនៃការឆ្លងមេរោគផ្សិតនៅលើស្បែកក្បាល។