ថៃ៖ ច្រកទ្វារបង់ប្រាក់មួយក្នុងខេត្ត Chachoengsao នៅ​ច្រក​ទ្វារ​បង់​កុង​លេខ​៧ ឆ្ពោះទៅ​ក្រុង​ប៉ាតាយ៉ា ភាគកណ្តាលប្រទេសថៃ បានបាក់រលំនៅវេលាម៉ោង១០ និង ៣៤នាទីព្រឹកថ្ងៃនេះ ដោយសារភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ខណៈហេតុការណ៌នេះគ្មាន​អ្នក​ណាម្នាក់រង​របួស​ ឬ​ខូច​ខាត​រថយន្តឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thethaiger​ ។

ភ្លាមៗនោះរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Saksiam Chidchob បានទទួលរបាយការណ៍ពីនាយកដ្ឋានផ្លូវហាយវេ Intercity នៅព្រឹកនេះហើយអគ្គនាយក​នៃ​កង​ទ័ព​អាកាស​ថៃ​ បាន​បញ្ជា​ឲ្យ​នាយកដ្ឋាន​ផ្លូវ​ល្បឿន​លឿន​ចុះ​មក​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ហើយ​ស៊ើបអង្កេត​ការពិត​នៃ​ឧបទ្ទវហេតុ​នេះ ៕