ទឹក គឺជាសារធាតុដ៏សំខាន់បំផុតមួយសម្រាប់ការទ្រទ្រង់ជីវិតរបស់មនុស្ស សត្វ និងរុក្ខជាតិលើភពផែនដី។ ដោយទឹកត្រូវបានគេដឹងថា វាមិនត្រឹមតែផ្ដល់នូវការចិញ្ចឹមជីវិតសម្រាប់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះរាងកាយមនុស្ស ក៏ដូចជាជួយក្នុង​ការព្យាបាល​ជំងឺ​ជា​ច្រើន​ផងដែរ ​។

ដូច្នេះប្រសិនបើ​អ្នក មិនមែន​ជា​មនុស្សដែល​ចូលចិត្ត​ផឹកទឹកទេនោះ​អ្នក​គួរតែ​ធ្វើ​ការពិចារណា​ឡើង​វិញ​។​  ជាមួយគ្នានេះក៏មានមនុស្សជាច្រើន ដែលតែងតែមានចម្ងល់ថា តើគួរទទួលទឹកពេលណាទើបល្អចំពោះរាងកាយ ? ហើយ​គួរ​ទទួលទាន​ទឹក​មុនពេល​ចូល​ដំណេក​ដែរ​ឬ​ទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2f7ESJ6qcpGcZEwe4eN23KUEX5psXknScBgrBeEJ2oKbQOf-t3Sfp2ZRYKkl509WlDdjYzU5Gc3ACyHSNnCpUI9cBJb1hNAxeLMk4axJZqYSLeC6jX05MYBA8yQLtfGgwny1JtuIHlUoX4J_nVwmkPXz43mHGEMhaDspBmC3amB0tmCnSys45ieZ7uQ/s612/istockphoto-1066967490-612x612.jpg
ហើយខាងក្រោមនេះគឺជាគុណសម្បត្តិ នៃការទទួលទានទឹកមុនពេលចូលដំណេក ៖

    – ជួយគ្រប់គ្រងសីតុណ្ហភាពកាន់តែប្រសើរ

ប្រសិនបើអ្នកតែងតែងងុយគេង ព្រោះតែអាកាសធាតុត្រជាក់ពេក ឬក្តៅពេកក្នុងបន្ទប់គេងនោះ អ្នកគួរតែច្រើសរើសការផឹកទឹកមួយកែវមុនពេលចូលគេង ដើម្បីជួយគ្រប់គ្រងសីតុណ្ហភាពក្នុងខ្លួនរបស់អ្នក ។

ជាមួយគ្នានេះ បើយោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺបានឲ្យដឹងថា  ការផឹកទឹកមុនពេលចូលគេងមិនត្រឹមតែជួយរក្សាសីតុណ្ហភាពរាងកាយក្នុងកម្រិតធម្មតាប៉ុណ្ណោះទេ  ប៉ុន្តែវាក៏ជួយការពាររាងកាយអ្នកពីការខ្សោះជាតិទឹក ពេលក្រោកពីដំណេកផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRGrDVsqaCwRn4EFnX4ELo5DmGYgmOP8w4LVoutxgHVUV-o1UTyBjddeidCwjM7BuEkRaFlJ2Wt_lrwCYkcuow7lVn28BFGdQDYSj_C6b4C_lSUV-rnhbNhg3Q8-PjEcvqoDZGrETCBLC_Yc2lFfJPiZ965nmZVNwWz6wlr9A5Q5oN7Pi7wuF5CQRuMA/s700/woman-drink-glass-water-morning-shutterstock_283406528.jpg

    – ជួយឲ្យស្បែកភ្លឺថ្លា

ដើម្បីទទួលបានស្បែកភ្លឺថ្លា បន្ទាប់ពីភ្ញាក់ពីដំណេកនោះ អ្នកគួរតែទទួលទានទឹកមួយកែវមុនពេលចូលគេង។ មិនត្រឹមតែប៉ុណ្ណោះវាក៏ជួយការពាររាងកាយអ្នកពីការខ្វះជាតិទឹក , ខ្មៅស្រអាប់ ក៏ដូចជាយារធ្លាក់ផងដែរ ។ យល់ល្អអ្នកក៏គួរតែទទួលទានទឹកពេលថ្ងៃឲ្យបានកាន់តែច្រើនផងដែរ ចន្លោះពី២ទៅ៣លីត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ7Z3Tzuc2Xs9X1tv4WL40v2TVNYP3xCnvdq9IUEeAk-nKEUZfzWJHGzgJAWH7lABmyqIQ_5nNN3DcLkuZkIVFf6Hk2tksyJhHE3UGPdnha9FWiEAwqvA4BQc_su2q6yXZHcSz2vxZRH-c5QChoknYKFTFvZ4mCCZusV9Cqb-DMcnuN_Z1ZTuz8E9HOg/s1280/photo_2022-08-01_14-48-33.jpg

–       ដង្ហើមដកកាន់តែងាយស្រួល

ចំពោះអ្នកដែលមានជំងឺហឺត ឬរោគសញ្ញាអាឡែហ្ស៊ី ពិបាកក្នុងការដកដង្ហើមពេលគេងនោះ អ្នកគួរតែព្យាយាមទទួលទានទឹកមួយកែវមុនពេលចូលគេង ។ ដោយនៅពេលគេង រាងកាយនឹងមានការខ្សោះជាតិទឹក ដែលធ្វើឲ្យផ្លូវដង្ហើមរួមតូច នឹងនាំឱ្យពិបាកដកដង្ហើម។ ដូច្នេះការទទួលទានទឹក វានឹងធ្វើឲ្យផ្លូវដង្ហើមរបស់អ្នកដំណើរការបានល្អ ក៏ដូចជាដកដង្ហើមបានស្រួលផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6oMNZ9dBLMIXVCzxX_dSGpZsnfo8PndbZmN5DljaJoWOcK6hLmTyH7I82HSbKVeQhcu1Xa24Z-u_1yYfuYUNiccBYsZEsirVipWVql2Wr0j2qf1TzAE6P48id2lyKeoTwIgajIGmWfwrJOajxEZv8AuWQH32ZdYTckbYtMKbMq65s32AWHZfFDTN_6Q/s1100/woman-in-bed-reaching-for-glass-of-water-to-drink-before-going-to-sleep.jpg
–       កាត់បន្ថយភាពតានតឹងនៃបេះដូង

ការទទួលទានទឹកបានគ្រប់គ្រាន់ គឺជាវិធីសាមញ្ញមួយដើម្បីជួយរក្សាបេះដូងរបស់អ្នកឱ្យមានសុខភាពល្អ។ ដោយបេះដូងតែងតែធ្វើការបូមឈាមទៅរាងកាយទាំងមូល ដូច្នេះប្រសិនបើរាងកាយរបស់អ្នកមានទឹកគ្រប់គ្រាន់ នោះវានឹងធ្វើឲ្យការបូមឈាមរបស់អ្នកកាន់តែងាយស្រួល។ ទន្ទឹមនឹងនោះការទទួលទានរបបអាហារដែលផ្តល់ឲ្យសុខភាពបេះដូង និងការផឹកទឹកគ្រប់គ្រាន់ពេញមួយថ្ងៃក៏បានគាំទ្រដល់បេះដូងរបស់អ្នក និងសរីរាង្គសំខាន់ៗដទៃទៀតឲ្យដំណើរការកាន់តែប្រសើរផងដែរ ។