រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេល ចិនបានព្រមាន អំពីការបាញ់ទម្លាក់យន្ដហោះមន្រ្ដីជាន់ខ្ពស់លំដាប់លេខ២របស់សហរដ្ឋអាមេរិក មកកាន់តៃវ៉ាន់ នោះ លោកស្រីប្រធានសភាដ៏មានឥទ្ធិពល នៃប្រទេសមហាអំណាចកំពូល ទាំងសេដ្ឋកិច្ច និង យោធា នៅលើពិភពលោក កំពុងតែចាប់ផ្ដើម បំពេញទស្សនកិច្ច មកកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយនៅថ្ងៃចន្ទ ទី១ ខែសីហា នេះ មានសេចក្ដីរាយការណ៍ថា លោកស្រី និង គណៈប្រតិភូរបស់លោកស្រី នឹងចុះជាន់ទឹកដីសិង្ហបុរី មុននឹងបន្ដទៅកាន់ប្រទេសផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoJAs0jB5Xl3PIlQMeV5_El3qoYo_i-3HJXUzF4qUTWfiS4QY7rKaoq6ILx0Z9c0NydJ3C8lhhmvsfSeF1D1lENWaScYEddng08UsodV04gMar2mqC9CbJ8VmTHsXeSFRuoJStBf96FbaBZDEueiQQjeJss9lrShCFU0Fk4NrmEVrQPelUzbVpTuW9/s976/photo_2022-08-01_11-16-15.jpg

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីរាត្រី ថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ថា លោកស្រី ណានស៊ី ផែឡូស៊ី (Nancy Pelosi) ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមរិក កំពុងតែចាប់ផ្ដើម ធ្វើដំណើរមកបំពេញទស្សនកិច្ច នៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង ជប៉ុន។ ប៉ុន្ដែទោះជាយ៉ាងណា ការិយាល័យរបស់លោកស្រិ មិនបានបញ្ជាក់ឲ្យច្បាស់លាស់ អំពីការទៅធ្វើទស្សនកិច្ច នៅកោះតៃវ៉ាន់ នោះឡើយ។

រដ្ឋាភិបាលក្រុងប៉េកាំង តែងតែអះអាងថា តៃវ៉ាន់ ដែលគ្រប់គ្រង ដោយខ្លួនឯង តាមបែបប្រជាធិបតេយ្យ ជាអាណាខេត្តរបស់ខ្លួន មិនអាចកាត់ផ្ដាច់ ចេញពីប្រទេសចិន បានឡើយ។ លើសពីនេះទៅទៀត ចិនតែងតែគំរាមកំហែង អំពីការប្រើប្រាស់កម្លាំងទ័ព វាយលុកចូលកាន់កាប់ដែនកោះមួយនេះ ប្រសិនបើក្រុងតៃប៉ិ ហ៊ានប្រកាស អំពីឯករាជភាពរបស់ខ្លួន។ ជាមួយនឹងការគំរាមកំហែងនោះ ចិនតែងតែបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក យន្ដហោះប្រយុទ្ធ និង នាវាចម្បាំង រាប់រយគ្រឿង ក្នុង១ខែៗ ទៅឡោមព័ទ្ធដែនកោះមួយនេះ ដើម្បីបំភិតបំភ័យដល់ក្រុងតៃប៉ិ ឲ្យព្រមទទួលយកនូវដែនអធិបតេយ្យភាពរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvh34xBEyMV1t-DiHCVgm_o3amwoPPi6vJ_wjVQYftR_wrEA8xN5xeFlph0ZHDOVGPDJniFXm4gGVILBRUIh5Z0aAxfKFPENcaGMR1r6M_lfgW_-8brgm4K8sO5iXe_FdG6_2Ej22df75GwfUw1UBHPcb5T4Oy67Xh5otZ4DHXDh3pN7d7fsYLicOm/s1024/photo_2022-08-01_11-16-19.jpg

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមុនេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានព្រមានតាមទូរស័ព្ទ ដល់សមភាគីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) កុំឲ្យប្រលែងលេងជាមួយនឹងភ្លើង ជុំវិញបញ្ហាកោះតៃវ៉ាន់។ ប៉ុន្ដែសហរដ្ឋអាមេរិក ក៏បានព្រមានដល់ចិន វិញ អំពីការមិនអាចកែប្រែនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ប្រឆាំងដាច់ខាតនូវការបង្កអសន្ដិសុខណាមួយ នៅច្រកសមុទ្រតៃវ៉ាន់ និង សមុទ្រចិនខាងត្បូង។

ដោយឡែក ជុំវិញការព្រមានអំពីការបាញ់ទម្លាក់យន្ដហោះដឹកលោកស្រីប្រធានសភាដ៏មានឥទ្ធិពលបំផុតរបស់សហរដ្ឋអាមេរិក នោះ លោក ម៉ាក មីលឡេ (Mark Milley) នាយអគ្គសេនាធិការចម្រុះរបស់សហរដ្ឋអាមេរិក បានថ្លែងទៅកាន់បណ្ដាញទូរទស្សន៍ល្បីៗរបស់ពិភពលោក ដោយបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ ថា កងទ័ពសហរដ្ឋអាមេរិក ត្រូវតែការពារសុវត្ថិភាព ដល់ការធ្វើដំណើររបស់លោកស្រី។ ប្រសិនបើដំណើរទស្សកិច្ចរបស់លោកស្រី ណានស៊ី ផែឡូស៊ី ទៅកាន់តៃវ៉ាន់ កើតឡើងមែននោះ លោកស្រី ក្លាយជាមន្រ្ដីជាប់ឆ្នោតកំពូលរបស់សហរដ្ឋអាមេរិក លើកដំបូង បានមកកាន់កោះនេះ នៅក្នុងរយៈ២៥ឆ្នាំកន្លងមកនេះ ចាប់តាំងពីប្រធានសភាទី៥០ មកពីគណបក្សសាធារណៈ លោក ញូត ហ្គីនហ្គ្រិច (Newt Gingrich) បានមកកាន់កោះតៃវ៉ាន់ កាលពីអំឡុងឆ្នាំ១៩៩៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDbogPudk7weGVJf1nUXVcQsKWzaKlI6M8AuWSwzZn0ESivm1s5jG9Hm3c6I4erD1JJ8cb-t1hoMsDtKXDQ0O7REK6OAGzC215w-uTB4eN9XPDDXxw9OjiElc6MGSOqoVqYWXYfLTF9NJezqFEfYqtp5Q1K0E6Ks1Kj2HOS-AiccPOoe7PfH-uvIaq/s583/photo_2022-08-01_11-17-02.jpg

លោកស្រី ណាស៊ី ផែឡូស៊ី តំណាងរាស្រ្ដ បក្សប្រជាធិបតេយ្យ ប្រចាំរដ្ឋកាលីហ្វ័រញ៉ា បានសរសេរ នៅលើបណ្ដាញសង្គមថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាសហរដ្ឋអាមេរិក ចំនួន៦នាក់ នឹងព្យាយាម «បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដែលមិនអាចធ្វើឲ្យរង្គោះរង្គើ ដល់សម្ព័ន្ធមិត្ត និង មិត្តរបស់យើង នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក»។

ការិយាល័យរបស់លោកស្រី ប្រធានសភាសហរដ្ឋអាមេរិក បានបញ្ជាក់ «នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ថា ដំណើរទស្សនកិច្ចនេះ នឹងផ្ដោតទៅលើកិច្ចការពារសន្ដិសុខទៅវិញទៅមក ភាពជាដៃគូខាងសេដ្ឋកិច្ច និង អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ ដំណើរទស្សនកិច្ចទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់មន្រ្ដីជាន់ខ្ពស់សហរដ្ឋអាមេរិក នាពេលនេះ រួមមាន សិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន។

ដោយឡែក គណៈប្រតិភូអមដំណើររបស់លោកស្រី ណាន់ស៊ី ផែឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក គឺជាសមាជិកនាំមុខគេ នៃសភាតំណាងរាស្រ្ត រួមមាន លោក ហ្គ្រែហ្គូរី មីកស៍ (Gregory Meeks), លោក ម៉ាក តាកាណូ (Mark Takano), លោកស្រី ស៊ូហ្សាន ដែលប៊ែណេ (Suzan DelBene), លោក រ៉ាចា គ្រីស្នាមូធី (Raja Krishnamoorthi ) និង លោក អានឌី គីម (Andy Kim)៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhazu8anMhwvKqMVncCr4qeK4gDj4Tz40sWmwhJ_VdHlyWh6NYxU-XpuD1zYQwsYpJrpL0PnBbfS7DNJH10fcSCuEoExi626Bh5b7YsJKh-i-ymE8dRGWxYKibzWKVjUQ-o6ZDgCdwjLogwK94c7DUzZR27lQ1pmMNDS-DMxgWulzip_GBhfW7DfjpZ/s620/photo_2022-08-01_11-16-17.jpg