រដ្ឋធានីគៀវ៖ រហូតមកដល់ពេលនេះ សង្គ្រាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានអូសបន្លាយ អស់រយៈពេល១៥៩ថ្ងៃកន្លងមកហើយ គិតត្រឹមថ្ងៃទី១ ខែសីហា ហើយការវាយប្រយុទ្ធគ្នា កំពុងតែបន្ដ កាន់តែមានសភាពខ្លាំងក្លាឡើង ប៉ុន្ដែនៅពេលនេះ អ៊ុយក្រែន បានអះអាងថា កងទ័ពរបស់ខ្លួន បានប្រើប្រាស់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតហ៊ីម៉ាស (HIMARS) របស់សហរដ្ឋអាមេរិក វាយប្រហារកម្ទេចរថភ្លើងពិសេសរបស់រុស្ស៊ី ដឹកកងទ័ព និង គ្រឿងសឹក នៅក្នុងតំបន់ឃើរសុន (Kherson) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq6i6nhE0KjIhqS4T16Fduiikr2cOEptxlX-FdUtZyFhhDfZTZsJb10wD2PXZeSPBgrWsnZT_4Iv92iUVy-3PVY8awOMaXdgtJNnMo_5le5ZcViWWY7ohmyVmLw28wK_eGcBSvJRGyml9sRUiMG0h7Ckk_vejE2bd2HWk9QeBr6vpq_Jemrwgc6vi2/s630/photo_2022-08-01_09-54-11.jpg

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃទី៣១ ខែកក្កដា ថា អ៊ុយក្រែន កាលពីរាត្រី ថ្ងៃទី៣០ បានប្រើប្រាស់ប្រព័ន្ធបាញ់រ៉ុក្កែតហ៊ីម៉ាស កម្ទេចរថភ្លើងពិសេស ដឹករថយន្ដចំនួន៤០គ្រឿង រួមជាមួយនឹងកងទ័ព សម្ភារយោធា និង គ្រឿងយុទ្ធោបករណ៍ ខណៈបានចេញពីឧបទ្វីបគ្រីមៀ ធ្វើដំណើរ មកដល់ស្ថានីយប្រ៊ីលីវកា (Brylivka) តំបន់ឃើរសុន (Kherson) ស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHwwDHUuYZ3ZJP_lb4HdnkdvFMipJM8hiesAheDUtbv8rI5N_c-Zm5i8kw_0gw_-A-ppyRm6v6bosNvAJYyaVmzcwhkINVQSniz2NIEHuTA8ZT8IInGgNl9TVmOalgSUkopFIfkZ1XVkSINZgzgCNCzZj6Yd4hm7PJUZkvgRCpoVK3YaNyAI7WjUu5/s616/photo_2022-08-01_09-54-11%20(2).jpg

លោក ស៊ើហ៊ីអ៊ី ប្រាតចុក (Serhii Bratchuk) អ្នកនាំពាក្យ ប្រធានតំបន់ប្រតិបត្ដិការសឹក ប្រចាំតំបន់អូដេសា បានបញ្ជាក់ នៅលើបណ្ដាញសង្គមតេឡេក្រាម ថា «ការវាយប្រហារពីកាំភ្លើងផ្លោងហ៊ីម៉ាសរបស់កងទ័ពអ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ី ចំនួន៨០នាក់ និង របួស២០០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtVUZRwDwF_TEJmd4jcEFmWoO9kXd8d8pJtlbO9tgoAgRZE9gOgqZZREGhIeiFl4-3AzRKCNBbRBTemUdcVFAmIZ0HI762GIdeuH8aY6qv2m5Acp0D_yKERhQIbIgITcTH0oaFAJu1qGSAhzeRw3CXNgntBIoLq3ArV4cLNC5DO5_bLS8ErOkcTgCH/s1200/photo_2022-08-01_09-54-12.jpg

បើតាមទិន្នន័យស៊ើបការណ៍សម្ងាត់ បានបញ្ហាញថា អ្នកបើកបររថភ្លើង និង វិស្វករផ្នែកផ្លូវដែករុស្ស៊ី ទាំងអស់ ត្រូវបានសម្លាប់។ ប៉ុន្ដែបើគិតចាប់តាំងពីការផ្ទុះសង្គ្រាមឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ រហូតមកដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២ រុស្ស៊ី បានខាតបង់កម្លាំងទាហាន នៅសមរភូមិ ក្នុងប្រទេសអ៊ុយក្រែន សរុបប្រហែល ៤០ ៨៣០ នាក់៕