ថៃ៖ កាលពីវេលាម៉ោង ២១ និង៥៥នាទី កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បំណែកស្ពានអាកាស ដែលកំពុង​សាងសង់មួយដុំ បានធ្លាក់​លើ​រថយន្ត​មួយគ្រឿង ដែលកំពុងបើកបរលើផ្លូវ​រ៉ា​ម៉ា​២ ត្រង់​ចំណុច​ផ្លូវ​ជាតិ​ខាងមុខ​មន្ទីរពេទ្យ​វិផា​រ៉ា​ម ខេត្ត​សា​មុត​សាខុន​ បណ្តាលឲ្យរថយន្តនោះរងការខូចខាតយ៉ាងដំណំ។ នេះបើយោងតាមប្រភពសារព័ត៌មាន thairath ។

យោងតាមរបាយការណ៍​បឋម​បាន​បញ្ជាក់​ថា មានមនុស្ស​ចំនួន ៣​នាក់​បាន​រង​របួស និង​ ០១នាក់ស្លាប់បាត់បង់ជីវិត។ ស្ពានអាកាសនោះ គឺជាស្ពានអាកាសបត់ត្រឡប់ក្រោយ (U-Turn) ដែលស្ថិតនៅក្បែរមន្ទីរពេទ្យ Vibharam ទីរួមស្រុកខេត្ត Samut Sakhon ស្ថិតលើផ្លូវ Rama 2 កាត់ចូលទីក្រុងបាងកក ហើយក្រោយកើតហេតុមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖