ភ្នំពេញ៖ មានព័ត៌មានបែកធ្លាយលោកសង្ឃ តុល សាកល (ចន្ទធម្មោ) ព្រះចៅអធិការវត្តក្រពើច័ន្ទរង្សី ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ​ តែងតែជួបជុំគ្នាឆាន់ស្រាបៀនៅក្នុងកុដ ហើយពេលស្រវឹងស្រឿងៗក៏នាំគ្នាដោះស្បង់ចេញរួចស្លៀកខោអាវចូលខារ៉ាអូខេ (KTV) ដើម្បីសិក្សារបន្ថែមនូវរសជាតិជីវិត ដែលទង្វើទាំងអស់នេះនាំឲ្យពុទ្ធបរិស័ទ្ធមានការក្ដៅក្រហាយជាខ្លាំង។

យ៉ាងណាមិញក្រោយពីផ្ទុះរូបភាពបែបនេះហើយ ខាងសារព័ត៌មាន «KBN» បានធ្វើការទំនាក់ទំនងទៅកាន់ព្រះចៅអធិការ តុល សាកល ដើម្បីសាកសួរនាំតើព័ត៌មាននេះជាការពិតទេក៏ប៉ុន្តែព្រះចៅអធិការមិនលើកទូរស័ព្ទឡើយ។ ជាក់ស្ដែងព័ត៌មានលម្អិតយ៉ាងណាយើងនឹងធ្វើការផ្សាយជូននៅពេលក្រោយទៀតជាក់ជាមិនខាន ៕