ក្រុមកីឡាបាល់បោះពិការជិះរទេះនារីកម្ពុជា បានឈ្នះមេដាយមាស ដំបូងគេជូនមាតុប្រទេស លើវិញ្ញាសានារី ៣ទល់៣ បន្ទាប់ពីចំណាយពេលប្រកួត ២ថ្ងៃ ពោលគឺបានចាប់ផ្ដើមតាំងពីម្សិលមិញ។May be an image of 6 people

 

ក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្រុមកីឡាបាល់បោះពិការជិះរទេះនារីកម្ពុជា បានយកឈ្នះលើក្រុមកីឡាបាល់បោះពិការជិះរទេះនារីថៃ ៧-៥ ក្រោយប្រកួតស្មើគ្នា ៥-៥ ក្នុងរយៈពេល ១០នាទីពេញ ទើបឈានទៅបន្ថែមម៉ោង ជាការប្រកួតដែលកំណត់ថាក្រុមណារកបាន ២គ្រាប់នឹងទទួលបានជ័យជម្នះ។ ទីបំផុត ក្រុមនារីកម្ពុជា បានរក ២គ្រាប់មុនដាច់តែម្ដង៕May be an image of one or more people, people standing and text that says "TI f SPORTS LIVE IN PEACE Cambodia 2023"
ប្រភព និងរូបភាព: Cambodia 2023