ម៉ាឡេស៊ី៖ កាលពីថ្ងៃទី ២៩ ខែកក្ដដា ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា ជនជាតិថៃ ៣ នាក់ ត្រូវបានប៉ូលិសម៉ាឡេស៊ី ចាប់ឃុំខ្លួនរយៈពេល ៣ ថ្ងៃបន្ទាប់ពីពួកគេបានរកឃើញថាមានសារធាតុកញ្ឆានៅក្នុងទឹកនោម ពេលធ្វើដំណើរចូលប្រទេសម៉ាឡេស៊ី។

ករណីនេះផងដែរត្រូវបានគេដឹងថា អាជ្ញាធរម៉ាឡេស៊ីរកឃើញថាអ្នកទេសចរមួយក្រុមជាជនជាតិថៃ បានចូលទៅដើរសម្សាន្តនៅក្នុងប្រទេសម៉ាឡេស៊ី តំបន់ព្រំដែនវ៉ាងប្រាឆាន ឃុំ Wang Prachan ស្រុក Khuan Don ខេត្ត Satun នៃប្រទេសថៃគឺជាច្រកព្រំដែនគោកជាប់នឹងច្រក Wang Klian  ប្រទេសម៉ាឡេស៊ីឮ ដោយបានបង្ហាញថារថយន្តថៃដែលសុំច្បាប់ក្នុងការឆ្លងដែនចូលប្រទេសម៉ាឡេស៊ីត្រឹមត្រូវ។ ប៉ុន្តែក្នុងនោះ ដោយប៉ូលិស និង មន្ត្រីយោធាម៉ាឡេស៊ីប្រចាំប៉ុស្តិ៍ទាមទារការត្រួតពិនិត្យដោយភាពតឹងរ៉ឹងគ្រប់ចំណុច និង ពិនិត្យជនជាតិថៃដែលបានចូល និងធ្វើតេស្តទឹកនោម ​ក៏ដូចជាស្កេនឥវ៉ាន់បង្ការការលាក់កញ្ឆាចូលទៅក្នុងប្រទេស ក្រោយពីប្រទេសម៉ាឡេស៊ីកំណត់ច្បាប់ជាផ្លូវការទប់ស្កាត់ការនាំចូលកញ្ឆានៅម៉ាឡេស៊ី បើនៅតែហានប្រព្រឹត្តិនឹងចាត់ទុកថាវាជាទង្វើខុសច្បាប់ និងទទួលទោសយ៉ាងធ្ងន់ធ្ងរ។

ក្រោយពីបានធ្វើការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងហើយនោះគេបានរកឃើញថា មានជនជាតិថៃ៣នាក់មានសារធាតុកញ្ឆានៅក្នុងទឹកនោមរបស់ពួកគេ ហើយអាជ្ញាធរប្រចាំច្រកក៏បានឃាត់ខ្លួនភ្លាមៗ បញ្ជូនទៅប៉ុស្តិ៍ ប៉ូលិសក្នុងប្រទេសម៉ាឡេស៊ី និងសម្រេចឃុំខ្លួនរយៈពេល ៣ ថ្ងៃ ព្រមទាំងពិន័យជាប្រាក់បាត ក្នុងម្នាក់៥ ម៉ឺនបាត។

គួរបញ្ជាក់ផងដែរថាប្រទេសម៉ាឡេស៊ីបានប្រកាសយ៉ាងច្បាស់រួចមកហើយថា កញ្ឆាជាគ្រឿងញៀនដែលខុសច្បាប់  បើជនជាតិថៃហាននាំចូលនិងត្រូវទទួលទោស និងពិន័យភ្លាមៗ ហើយនិងបាន ប្រកាសហាមប្រជាជនម៉ាឡេស៊ីដែលបានធ្វើដំណើរចូលមកក្នុងប្រទេសថៃមិនឲ្យ បរិភោគអាហារថៃដែលមានលាយសារធាតុកញ្ឆា ប្រសិនបើរកឃើញនឹងត្រូវទទួលទោសផងដែរ៕ ប្រភព៖ news.ch7