ការ​ងូត​ទឹក​ គឺជារឿងដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់គ្នា​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ ដើម្បីសម្អាតមេរោគបាក់តេរីកខ្វក់ចេញពីរាងកាយ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏​ជួយឲ្យអ្នក​មានអនាម័យ និងសុខភាព​ល្អផងដែរ ។ ​ ជាពិសេសសម្រាប់នារីៗ អំឡុងពេលងូតទឹក គួរយកចិត្តទុកដាក់លើ ២ ចំណុចខាងក្រោមនេះ ដែលវានឹងជួយជំរុញឲ្យចលនាឈាមរត់បានល្អ និងជួយឱ្យរាងកាយមានសុខភាពល្អ ជៀសឆ្ងាយពីជំងឺរោគស្ត្រី។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgibWIOtADLAlWjy70NyogQYvM6b2kbqoTxS3aUzH48BVziFgmdUOaa-mJvavGdzYlhi_k7F2fC2AKm7Cwmqfq8ZOWF4lF6ygerryAX36ZHzqKerR450F3WZljUNKUgTnBg-shB_5Mxpq5OW4uP28ZymXY2V9pD9aYyQ750ytYB0ieUA8jbAutvGZf0HA/s1920/getty_488120506_326021.jpg

– ក្បាលពោះ

ក្បាលពោះ​ប្រហែល​ជា​កន្លែង​ដែល​មនុស្ស​ជា​ច្រើន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពេក​នោះនៅពេល​ងូតទឹក។ ប៉ុន្តែប្រសិនបើអ្នកសម្អាតតំបន់នេះឱ្យបានហ្មត់ចត់ វាក៏អាចជំរុញការរំលាយអាហារនៅក្នុងតំបន់ពោះ និងជួយឱ្យឈាមរត់បានល្អប្រសើរ។ បន្ថែមពីនេះវាក៏មានប្រសិទ្ធិភាពបង្កើនកំដៅនៅលើស្បូន ដើម្បីកាត់បន្ថយរោគសញ្ញានៃការឈឺចាប់ពេលមករដូវ និង កាត់បន្ថយហានិភ័យនៃជំងឺរោគស្ត្រីផងដែរ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj504VY_ZTak6pR3CXBf8qGh452SBalZBblvG4jeIeJ0Vdh6TWTTOQ-lKW40yvTXEwggnDtl20lr97UiYw6MthK6ZZiBfBkr6MAsZ_gDPX1mG0UK_10PeIQdg05oSFSsFFvimVVQ7Fhi0kb5p6Lynh9YBUxgZbckYMIUPJscdc0QYlixLBV-scRnKf-ZQ/s1600/cover_milk-bath-1600x900.jpg

–  ម្រាមជើង

ទីតាំងមួយក្នុងចំណោមទីតាំងដែលមនុស្សជាច្រើនងាយមើលរំលងនៅក្នុងរាងកាយនោះគឺ ម្រាមជើង ។ ប៉ុន្តែប្រសិនបើអ្នកសម្អាតតំបន់ម្រាមជើងឱ្យបានហ្មត់ចត់នោះ វាអាចសម្អាតបានទាំងបាក់តេរីនៅលើជើង និងជួយជំរុញចរន្តឈាមក្នុងរាងកាយផ្នែកខាងក្រោមបានយ៉ាងមានប្រសិទ្ធភាព ដូច្នេះវាមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពស្ត្រី។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT5GVMVGuJC6xMygrwEkoHQFPbihkWdufpqgarzuUnWuo3jiwrInkPsPi7Jf0Jbl3qihO3_IvIyr9QDFS7QsfeK9LpDsXcTIPvmbi6r7SY-SBhIqoXpj3eUmFzVxJsLt3kle4-LEKiC19yDKY8JG4SBoq2On1VeVy3ygnaJJKIczyT8x5g6GdnXx6H6A/s821/showering.jpg

សរុបមកការងូតទឹកមិនត្រឹមតែជាទម្លាប់មួយដើម្បីលាងសម្អាតភាពកខ្វក់ និងភាពហត់នឿយក្នុងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឲ្យជៀសឆ្ងាយពីជំងឺផ្សេងៗផងដែរ។ ដូច្នេះហើយ បើអ្នកយកចិត្តទុកដាក់សម្អាតពោះ និងម្រាមជើងពេលងូតទឹកឱ្យបានច្រើន នោះវានឹងមានប្រសិទ្ធភាពជំរុញចលនាឈាមរត់ក្នុងរាងកាយ ធ្វើឱ្យស្បូនមានភាពកក់ក្តៅ បំបាត់ការឈឺចុកចាប់ពេលមករដូវ និងជៀសឱ្យឆ្ងាយពីជំងឺរោគស្ត្រីបានយ៉ាងល្អផងដែរ ។