រដ្ឋធានីប៉េកាំង៖ ស្របពេលវិស័យអចលនទ្រព្យ នៅក្នុងប្រទេសចិន កំពុងតែប្រឈមមុខនឹងវិបត្ដិយ៉ាងខ្លាំងនោះ កំពូលស្រ្ដី មានទ្រព្យសម្បត្ដិដ៏ច្រើនជាងគេបំផុត នៅទ្វីអាស៊ី ក៏បានរងនូវការខាតបង់ទ្រព្យសម្បត្ដិ នៅលើវិស័យនេះ រហូតដល់ជាង ១២ពាន់លានដុល្លារសហរដ្ឋអាមេរិក។

បណ្ដាញទូរទស្សន៍ឥណ្ឌា NDTV បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ថា នៅក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ លោកស្រី យ៉ាង ហ៊ួយយ៉ាន (Yang Huiyan) ត្រូវគេមើលឃើញថា ទ្រព្យសម្បត្ដិរបស់លោកស្រី បានធ្លាក់ចុះ រហូតដល់ជាង៥២ភាគរយ ដោយថយចុះ ពី២៣,៧ពាន់លានដុល្លារ មកនៅត្រឹម ១១,៣ពាន់លានដុល្លារសហរដ្ឋអាមេរិក។Who is Asia's Richest Woman: Yang Huiyan Loses Half Her Fortune - Bloomberg

បើតាមសន្ទស្សន៍មហាសេដ្ឋីរបស់ពិភពលោក បានបង្ហាញ កាលពីថ្ងៃព្រហស្បតិ៍ ថា កំពូលស្ត្រី មានទ្រព្យសម្បត្តិច្រើនជាងគេបំផុត នៅអាស៊ី បានខាតបង់ទ្រព្យសម្បត្តិ ជាងពាក់កណ្តាល នៃទ្រព្យរបស់គាត់ កាលពីឆ្នាំមុន។ ការខាតបង់លុយដ៏ច្រើនមហាសាលរបស់គាត់ ក៏ដោយសារតែវិស័យអចលនទ្រព្យ នៅក្នុងប្រទេសចិន កំពុងតែប្រឈមមុខនឹងការង្គោះរង្គើយ៉ាងខ្លាំង ដោយវិបត្តិសាច់ប្រាក់។

ជាមួយគ្នានេះ បើតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg បានឲ្យដឹងថា លោកស្រី យ៉ាង ហ៊ួយយ៉ាន មហាសេដ្ឋិនី ដែលជាម្ចាស់ភាគហ៊ុន ភាគច្រើន នៅក្នុងក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ចិន ឈ្មោះ Country Garden ត្រូវបានគេឃើញថា លុយសុទ្ធរបស់លោកស្រី បានធ្លាក់ចុះជាង៥២ភាគរយ មកនៅត្រឹម ១១,៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈពីឆ្នាំមុន មានលុយកើនដល់ ២៣,៧ពាន់លានដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZbno7QriJ41nbSwJb8rQG5QewJWac3kZJMsfa3zrovuonCL7YtN02-lf7yMEfutzplHOt_OnKY9V-UMwu-bNybBaaHAMqCO4zuC2jOPrFkqSb25pNc_SKb6ifjCRUr2iwZzzVv7unafsI4h-OTLo8KtwM2K8u2hDWnzCMyxae45X8HpEJNoGdnYrN/s849/photo_2022-07-28_15-39-22.jpg