រដ្ឋធានីប៉េកាំង៖ ស្របពេលសង្គ្រាម នៅតំបន់អឺរ៉ុបខាងកើត កំពុងតែវាយប្រយុទ្ធគ្នា គ្មានថ្ងៃបញ្ចប់នោះ អ្នកនយោបាយកំពូលៗរបស់សហរដ្ឋអាមេរិក ក៏តែងតែដឹកនាំគណៈប្រតិភូរបស់ខ្លួន ទៅជួបប្រធានាធិបតីតៃវ៉ាន់ នៅក្នុងរដ្ឋធានីតៃប៉ិ ជាបន្ដបន្ទាប់ ធ្វើឲ្យចិន បានផ្ទុះនូវការខឹងសម្បាយ៉ាងខ្លាំង ហើយស្របពេលនេះដែរ ក៏មានសេចក្ដីរាយការណ៍ថា ប្រធានសភាសហរដ្ឋអាមេរិក នឹងធ្វើដំណើរទៅកាន់កោះតៃវ៉ាន់បន្ដទៀត ទើបធ្វើឲ្យក្រុងប៉េកាំង កាន់តែផ្ទុះកំហឹងខ្លាំងឡើង រហូតគំរាម អំពីផលវិបាកនានាបន្ថែមទៀត។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៨ ខែកក្កដា ថា ក្រោយការលេចឮ អំពីផែនការរបស់លោកស្រី ណានស៊ី ផែឡូស៊ី (Nancy Pelosi) ប្រធានសភាសហរដ្ឋអាមេរិក គ្រោងនឹងដំណើរទៅកាន់កោះតៃវ៉ាន់នោះ ចិនបានខឹងសម្បាយ៉ាងខ្លាំង។ ព័ត៌មានចចាមអារ៉ាមនេះ ក៏បានធ្វើឲ្យសេតវិមាន ឈឺក្បាលជាមួយនឹងបញ្ហាភូមិសាស្ត្រនយោបាយយ៉ាងធ្ងន់ធ្ងរនេះផងដែរ។ តើដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអមេរិកនេះ ជាបញ្ហាធំប៉ុនណាដែរ?The controversy over Pelosi's Taiwan travel plans, briefly explained - Vox

ចិន បានព្រមាន អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរនានាជាច្រើន ប្រសិបើលោកស្រី Pelosi ប្រធានសភាសហរដ្ឋអាមេរិក ទៅបំពេញទស្សនកិច្ច នៅលើកោះតៃវ៉ាន់។ ប៉ុន្ដែក្នុងមួយរយៈចុងក្រោយនេះ មន្រ្ដីជាន់ខ្ពស់សហរដ្ឋអាមេរិក ទាំងនៅក្នុងជួររដ្ឋាភិបាល និង សភា តែងតែទៅបំពេញទស្សនកិច្ច នៅលើដែនកោះនេះ ជាញឹកញាប់ ដោយក្នុងនោះមានទាំង លោកស្រី កាម៉ាឡា ហារីស (Kamala Harris) អនុប្រធានាធិបតី ផងដែរ។ ជាមួយគ្នានេះ មន្រ្ដីជាន់ខ្ពស់លំដាប់ទី២របស់សហរដ្ឋអាមេរិក នៅក្នុងជួរតំណែងប្រធានាធិបតី បន្ទាប់ពីអនុប្រធានាធិបតី លោកស្រី Pelosi ក៏នឹងក្លាយជាអ្នកនយោបាយសហរដ្ឋអាមេរិកលំដាប់ខ្ពស់បំផុត ដែលនឹងធ្វើដំណើរទៅកាន់ដែនកោះមួយនេះ ចាប់តាំងពីឆ្នាំ ១៩៩៧មក។

រហូតមកដល់ពេលនេះ ចិន តែងតែចាត់ទុកកោះតៃវ៉ាន់ គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ដោយខ្លួនឯង ជាអាណាខេត្តរបស់ខ្លួន មិនអាចបំបែកបាន។ លើសពីនេះទៅទៀត រដ្ឋាភិបាលក្រុងប៉េកាំង តែងតែបញ្ជូនយន្ដហោះ និង នាវាចម្បាំងជាច្រើនប្រភេទ ហោះ និង ធ្វើនាវាចរណ៍ ជាញឹកញាប់ ចូលទៅជិតដែនកោះមួយនេះ ដើម្បីគំរាមឲ្យរដ្ឋាភិបាលទីក្រុងតៃប៉ិ ព្រមទទួលយកនូវដែនអធិបតេយ្យភាពរបស់ខ្លួន។ ចិន បានគំរាមកំហែងជាញឹកញាប់ ពីការប្រើប្រាស់កម្លាំងយោធា វាយលុក ចូលកាន់កាប់ដែនកោះមួយនេះ ប្រសិនបើក្រុងតៃប៉ិ ហ៊ានប្រកាស អំពីឯករាជភាពរបស់ខ្លួន កាត់ផ្ដាច់ចេញពីការគ្រប់គ្រងរបស់ចិន។President Xi Jinping marks China's 50th anniversary at UN - BBC News

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន បានប្រាប់ដល់ក្រុមអ្នកយកព័ត៌មាន ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភា លោក ស្រី Pelosi ថា «យោធាគិតថា វាមិនមែនជាគំនិតល្អ» ប៉ុន្តែសេតវិមានរបស់គាត់ បានហៅវោហារសាស្ត្ររបស់ចិន ដែលប្រឆាំងនឹងដំណើរទស្សនកិច្ចបែបនេះថា «វាជារឿងមិនមានប្រយោជន៍ និង មិនចាំបាច់»នោះឡើយ ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា លោកស្រី Pelosi មិនបានប្រកាស អំពីដំណើរទស្សនកិច្ចណាមួយនោះឡើយ ហើយវិធីសាស្រ្តរបស់សហរដ្ឋអាមេរិក ទៅកាន់កោះតៃវ៉ាន់ នៅតែមិនមានការផ្លាស់ប្តូរនោះដែរ។Taiwan set to hold presidential inauguration next week

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក នៅរក្សានូវអ្វីដែលក្រុងវ៉ាស៊ីនតោន ហៅ «ទំនាក់ទំនងមិនផ្លូវការដ៏រឹងមាំ»ជាមួយតៃវ៉ាន់ បើទោះជាក្រុងវ៉ាស៊ីនតោន មានទំនាក់ទំនងការទូតជាផ្លូវការ ជាមួយប្រទេសចិន ហើយមិនមែនក្រុងតៃប៉ិ យ៉ាងណាក៏ដោយ។

ប្រសិនបើដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់តៃវ៉ាន់ កើតឡើងមែននោះ វានឹងធ្វើឲ្យមានភាពតានតឹង កាន់តែខ្លាំងឡើង រវាងក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង នៅក្នុងការហៅទូរស័ព្ទ រវាងប្រធានាធិបតីអាមេរិក Joe Biden និង មេដឹកនាំចិន ស៊ី ជិនពីង (Xi Jinping)នាពេលខាងមុខផងដែរ៕