រដ្ឋធានីគៀវ៖ នៅក្នុងវិវឌ្ឍន៍ នៃស្ថានភាពសង្គ្រាម នាពេលនេះ កម្លាំងការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែវាយសន្ធាប់ នៅក្នុងសមរភូមិ នៃទីក្រុងកំពង់ផែសេដ្ឋកិច្ច នាភាគខាងត្បូងប្រទេស ក្រោយពេលទទួលបានប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតដ៏ទំនើប ពីសហរដ្ឋអាមេរិក ប៉ុន្ដែស្របពេលកម្លាំងកងទ័ពក្រុងគៀវ កំពុងតែមានសន្ទុះ នៅក្នុងវាយលុកយ៉ាងខ្លាំងនោះ រុស្ស៊ីក៏បានប្ដូរយុទ្ធសាស្រ្ដថ្មី ដោយបង្កើននូវការដាក់ពង្រាយកម្លាំងបន្ថែម នៅក្នុងទីក្រុងឃើរសុន (Kherson) ។World leaders slam Putin's attack on Odesa following sea corridor deal

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៨ ខែកក្កដា ថា ទីប្រឹក្សា ប្រចាំការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា រុស្ស៊ី កំពុងតែដាក់ពង្រាយកម្លាំងទាហានរបស់ខ្លួន យ៉ាងច្រើនបន្ថែមទៀត នៅក្នុងតំបន់ទីក្រុងឃើរសុន (Kherson) និង ហ្សាប៉ូរីហ្ស៊ា (Zaporizhia) ស្ថិតនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន។ នេះជាអ្វីដែលបង្ហាញ ពីការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីរបស់រដ្ឋាភិបាលក្រុងម៉ូស្គូ។

លោក អូឡែកស៊ីយ អារ៉ែស្ដូវិច (Oleksiy Arestovych) ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន បានផ្ដល់នុវបទសម្ភាសន៍ តាមបណ្ដាញយូធូប (You Tube) ថា កម្លាំងទាហានរុស្ស៊ី បានវាយដណ្ដើម កាន់កាប់រោងចក្រថាមពលធំជាងគេលំដាប់ទី២របស់អ៊ុយក្រែន។ ជាមួយគ្នានេះ កម្លាំងបំបែកខ្លួន គាំទ្រដោយរុស្ស៊ី ក៏បានប្រកាស ពីការដណ្ដើមកាន់កាប់រោងចក្រវូឡែហ៊ើស្ក (Vuhlehirsk) ដែលប្រើប្រាស់ធ្យូងថ្ម សល់ពីសម័យសហភាពសូវៀត នៅភាគខាងកើត ប្រទេសអ៊ុយក្រែន ផងដែរ។Why did Russia invade Ukraine? FAQs about the ongoing conflict | Business  Standard News

លោក Arestovych បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន កម្លាំងទាហានរុស្ស៊ី ហាក់បីដូចជាកំពុងតែផ្លាស់ប្តូរយុទ្ធសាស្រ្ដថ្មី ដោយបង្វែរ ពីការវាយលុក ទៅជាបង្កើននូវកម្លាំងការពារ នៅក្នុងតំបន់របស់ពួកគេ ដែលវាយដណ្ដើមកាន់កាប់បាន នាពេលកន្លងមក។ សកម្មភាពយោធារបស់រុស្ស៊ី នាពេលនេះ គឺប្រើប្រាស់ការវាយប្រហារ តាមបែបយុទ្ធសាស្ត្រ នៅក្នុងគោលបំណង ធ្វើឱ្យចុះខ្សោយដល់ការវាយលុកយ៉ាងខ្លាំងក្លារបស់អ៊ុយក្រែន នៅក្នុងតំបន់ឧស្សាហកម្មដ៏សំខាន់ នៅតំបន់ដូណែតស្ក៍ ( Donetsk) ភាគខាងកើត ប្រទេស។

លោកទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន បានបន្ថែមថា «យុទ្ធសាស្រ្ដយោធារបស់រុស្សី ចង់ជំរុញឲ្យយើង ធ្លាក់ចូលទៅក្នុងស្ថានភាពមួយ មិនអាចរំដោះទឹកដីទាំងអស់របស់យើងវិញបាន។ បន្ទាប់មក ក្រុងមូស្គូ ជំរុញឲ្យយើងចរចា ដើម្បីឲ្យពួកគេទទួលបានទឹកដីរបស់យើង»។

ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ កម្លាំងការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែបង្កើនការវាយលុក រំដោះទឹកដីរបស់ខ្លួន ជាជំហានៗ នៅតំបន់ទីក្រុងកំពង់ផែសេដ្ឋកិច្ចឃើរសុន ស្ថិតនៅភាគខាងត្បូង ប្រទេស ក្រោយពេលទទួលបានប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្ងាយឆ្ងាយដ៏មានអានុភាព និង ប្រសិទ្ធភាពខ្លាំងក្លា HIMARS ពីសហរដ្ឋអាមេរិក និង គ្រឿងសឹកទំនើបៗផ្សេងទៀត ពីបណ្ដាប្រទេសបស្ចិមលោក៕Russian invasion of Ukraine has European investors on alert | Pensions &  Investments