កំពូលខ្សែប្រយុទ្ធរបស់ក្រុម PSG និងជម្រើសជាតិប្រេសុីល កីឡាករ Neymar da Silva Santos Júnior នឹងត្រូវឡើងតុលារនៅថ្ងៃទី ​១៧ ខែ​តុលា​ ឆ្នាំ​២០២២ខាង​មុខ​ នៅ​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ​។

ការឡើងតុលារការនេះក៏ព្រោះតែការជាប់ពាក់ព័ន្ធរឿងគេចមិនព្រមបង់ពន្ធនៅអំឡុងពេល ដែល Neymar បានផ្លាស់មកពីក្រុម Santos មកចូលរួម Barcelona កាលពីឆ្នាំ២០១៣។ 2013 - Overview | Neymar Jr.

​Neymar ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​គេច​ពន្ធ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​ ៨.៤លានដុល្លារ​ ដែល​អាច​ឲ្យ​អាជ្ញាធរ​ពន្ធដារ​អាច​នឹង​ដាក់​ទោស​ក្នុង​ពន្ធនាគារ​ ២ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ប្រមាណ​ ១០លានដុល្លារ ប្រសិនបើរកឃើញការពិត​។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​ DIS ដែល​ជា​ក្រុមហ៊ុន​រក្សា​សិទ្ធ​៤០% លើ​ Neymar កាល​គេ​លេង​នៅ​ក្លឹប​ Santos ដោយ​ក្រុមហ៊ុន​នេះ​បាន​ចោទ​ប្រកាន់​ Neymar ក្រុមគ្រួសារ​របស់​គេ​ និង​លោក​ Sandro Rosell ព្រម​ទាំង​លោក​ Josep Maria Bartomeu ដែល​ជា​អតីត​ប្រធាន​ក្លឹប​ Barcelona ថា​ពួក​គេ​បាន​រួម​គ្នា​បន្លំ​ថ្លៃ​ដោះដូរ​កីឡាករ​នេះ​ មិន​ចង់​បង់​ថ្លៃ​ពេញ​ឲ្យ​ក្រុមហ៊ុន​របស់​គេ​។Brazil star Neymar: World Cup 2022 could be my last

លើសពីនេះទៅទៀតក្រុមហ៊ុននេះ ចង់ដាក់ Neymar នៅក្នុងពន្ធនាគារដល់ទៅ ៥ឆ្នាំ ជាមួយប្រាក់សងជំងឺចិត្ត១៥០លានដុល្លាឯណោះ។

គួរបញ្ជាក់ផងដែរថា Neymar នឹងឡើងតុលារមុនមួយខែ នៃព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសហ្គាតា៕

ប្រភព: MARCA