រដ្ឋធានីម៉ានីល៖ គ្រោះរញ្ជួយដី មានកម្រិតខ្លាំង បានវាយប្រហារ ទៅលើតំបន់ភាគខាងជើង ប្រទេសហ្វីលីពីន ហើយបង្កឲ្យមានការរញ្ជួយ រហូតដល់រដ្ឋធានី នៃប្រទេសអាស៊ានមួយនេះថែមទៀតផង។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៧ ខែកក្កដា ថា ការរញ្ជួយដីនេះ មានកម្រិត ជាង៧រ៉ិចទ័រ ហើយចំណុចកណ្តាលរបស់វា ស្ថិតនៅខេត្តអាប្រា (Abra) នាភាគខាងជើង ប្រទេសហ្វីលីពីន។ គ្រោះធម្មជាតិនេះ បានធ្វើឲ្យរំញ័រដល់តំបន់ជាច្រើន ដែលមានចម្ងាយ៤០០គីឡូម៉ែត្រ រហូតដល់រដ្ឋធានីម៉ានីល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyy7iwS7aiTwlehi-uQiiHInIZWRnRaBphJykMjHnT_TX6zp36zMOylE1eZ9DTRIPjj6vufXcVOw0vABdQ6cSGh6Ec2WobZuh8cdx56_SNjT_oZ6Pe4PoPmmrvwAfVbJCskpiqfowGkF8kBNgpUhVJYNyiTNwkXhZ174IHwWFWDF57Q-DsgThRHlje/s768/photo_2022-07-27_13-37-26.jpg

ទីភ្នាក់ងារវាស់ស្ទង់ភូមិវិទ្យារបស់សហរដ្ឋអាមេរិក ហៅកាត់ USGS បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះ មានកម្រិត ៧,១រ៉ិចទ័រ ហើយវាបានកើតឡើង នៅវេលាម៉ោង៨ និង ៤៣នាទីព្រឹក ថ្ងៃពុធ ដោយបានវាយប្រហារ ទៅលើតំបន់ភ្នំ ស្ថិតក្នុងខេត្តអាប្រា និង តំបន់មានមនុស្សរស់នៅតិច នៃកោះលូហ្សូន (Luzon) នាភាគខាងជើង ប្រទេសហ្វីលីពីន។ គ្រោះធម្មជាតិនេះ បានរំញ័រដល់តំបន់ជាច្រើន រួមមាន ទាំងរដ្ឋធានីម៉ានីល ផងដែរ។

ទីភ្នាក់ងារវាស់ស្ទង់ភូមិវិទ្យារបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា គ្រោះរញ្ជួយដីនេះ មានជម្រៅរញ្ជួយ ១០គីឡូម៉ែត្រ។ រីឯចំណុចកណ្ដាលរបស់វា ស្ថិតនៅចម្ងាយប្រហែល ១១គីឡូម៉ែត្រ ពីភាគអាគ្នេយ៍ នៃទីក្រុង ដូឡូរែស (Dolores) ស្ថិតក្នុងខេត្តអាប្រា (Abra)។

ទោះជាយ៉ាងណា អាជ្ញាធរហ្វីលីពីន មិនទាន់បានរាយការណ៍ភ្លាមៗ អំពីទំហំខូចខាត និង ចំនួមនុស្សរងគ្រោះថ្នាក់ នៅឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4KmowSX04dLFXvx-7ErHEums3OipnAPyuOhAhD_8Kwy6IeS3DoURKoQ9XIn9Ukm-wJtfEew7HK8WcFO1N_VvcBH4irw9gkKJk_Me50DFbqNlFSyCORKPsOPdv7XgRuoqqTidgMApcG0XeYNu_xHhg_vAyPbsvi2eIJigZVI1IBDnLU5WIuRb1mkta/s1024/photo_2022-07-27_13-39-50.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVBNThelvZRUCn4Nk4Ac40K68qwX5YsTw1a82RS2S81KfRCOQbdLqQDBVmdWPUuT9LpNvjeydf0ap7P_WcfJVFHxe79eYKINoPr-9TlxuWQMhjbYm5xhREuwsLTpv0VbByajlvlxNN0a6RCOud7DvpSWnENS36ih2c4AKPugldhBOEZCI6KSuH9Rx3/s1024/photo_2022-07-27_13-39-43.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglNpmoEtKIF9792vC98G2DcB4C1lfcMOe77arX-qwz6el2mFvnK49arBlmhVqcePk4vrW0VhwiQzFygmuB33AXD2yXo83LMpB1BQzbkbm-7NvI9WtZzDAK8bgl0Gtj9kf8nw-q4hRQ-npVy08-ZY1e5b7iHsiWRPlMp7aGpVY5uRvoLoFTxb2uFd-W/s518/photo_2022-07-27_13-38-26.jpg