ប្រទេសថៃ៖ ពិតជាគួរឱ្យភ្ញាក់ផ្អើល បុរសជានិសិត្សម្នាក់បានថតរូបផ្ញើរទៅកាន់មិត្តភ័ក្តិ មុននឹងធ្វើអត្តឃាតសម្លាប់ខ្លួនឯងនៅក្នុងថ្នាក់រៀន ដោយគេសង្ស័យថា មកពីជំងឺបាក់ទឹកចិត្ត។

នាថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២២ មានសេចក្តីរាយការណ៍បានឱ្យដឹងថា មានបុរសម្នាក់ឈ្មោះថា ប៉ មានវ័យ ២០ ឆ្នាំ ជានិសិត្សឆ្នាំទី៣ ផ្នែកវិទ្យាសាស្ត្របានសម្រេចចិត្តចងកក្នុងថ្នាក់រៀនរបស់ខ្លួននៅជាន់ទី៨ នៃសាកលវិទ្យាល័យដ៏ល្បីមួយកន្លែងក្នុងខេត្ត បុរីរ៉ាំ។

បន្ទាប់ពីក្រុមប៉ូលិសបានទទួលដំណឹងនេះរួចមកក៏បានធ្វើការចុះមកត្រួតពិនិត្យ បានឱ្យដឹងថាជនរងគ្រោះពិតជាបានធ្វើអត្តឃាតខ្លួនឯងពិតមែន  ដោយបានយកខ្សែរពួរចង់កក្នុងបន្ទប់ថ្នាក់រៀន ក្នុងសម្លៀកបំពាក់កីឡា។ ជាមួយគ្នានោះផងដែលមានមិត្តភ័ក្តិរបស់ជនរងគ្រោះបានរាយការឱ្យដឹងថា មុននឹងលោកប៉សម្លាប់ខ្លួន គេក៏បានផ្ញើរនូវរូបថតមួយសន្លឹកដែលបានថតមុននឹងប៉ចងក ដោយក្នុងរូបនោះគេបានថតខ្សែរពួរពណ៌ក្រហម ព្រមទាំងភ្ញាប់ដោយសារសរសេរថា “រកខ្សែរភ្លើងមុនសិន ថាតើវាមាំល្អឬអត់ ហាហាហា ឥឡូវនេះខ្ញុំត្រៀមខ្លួនរួចហើយ អរគុណគ្រប់យ៉ាងដែលតែងតែផ្ដល់ឱ្យ និងសុំទោសសម្រាប់រឿងដែលធ្លាប់មានកន្លងមក”។

ក្នុងនោះបន្ទាប់ពីបានឃើញសារទាំងអស់នេះហើយក៏ខ្លួននឹងមិត្តភ័ក្តិដទៃក៏បានខិតខំទាក់ទង និងស្វែងរក ប៉ុន្តែរកមិនឃើញ លុះក្រោយមកទើបមានដំណឹងថាគេបានចងកសម្លាប់ខ្លួនក្នុងថ្នាក់រៀន។ បន្ថែមពីនោះមិត្តភ័ក្តិជាច្រើនបានផ្ដល់ ចម្លើយបញ្ជាក់ថា​មូលហេតុដែលបណ្ដាលឱ្យ លោក ប៉សម្លាប់ខ្លួនអាចមកពីជំងឺបាក់ទឹកចិត្តដែលគេកើតមានជាយូរឆ្នាំណាស់មកហើយ៕ ប្រភព៖ ​Sanook