រដ្ឋធានីវ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្ដរជាតិ ហៅកាត់ IMF កាលពីថ្ងៃអង្គារ ទី២៦ ខែកក្កដា បានកាត់បន្ថយនូវការព្យាករណ៍ អំពីកំណើនសេដ្ឋកិច្ចរបស់ពិភពលោក ដោយបានព្រមាន អំពីហានិភ័យកាន់តែកើនឡើងខ្លាំង អំពីអតិផរណាខ្ពស់ ខណៈសង្គ្រាមនៅអ៊ុយក្រេន កំពុងតែបន្ដ ហើយវាអាចនឹងរុញច្រានសេដ្ឋកិច្ចរបស់ពិភពលោក ឲ្យធ្លាក់ចូល ទៅក្នុងឱនភាព ប្រសិនបើគ្រប់គ្រងមិនបាន។IMF extends Somalia funding to August following election | Business and  Economy News | Al Jazeera

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីថ្ងៃទី២៦ ខែកក្កដា ថា IMF បានបញ្ជាក់ នៅក្នុងការធ្វើបច្ចុប្បន្នភាព នៃទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួន ថា កំណើនផលិតផលក្នុងស្រុកសរុប ហៅកាត់ GDP របស់ពិភពលោក នឹងធ្លាក់ចុះ ដល់ ៣,២ភាគរយ នៅក្នុងឆ្នាំ២០២២ ខណៈការព្យាករណ៍ កាលពីខែមេសា ៣,៦ភាគរយ។ IMF បានបន្ថែម ថា GDP របស់ពិភពលោក ពិតជាបានធ្លាក់ចុះ នៅក្នុងត្រីមាសទី២ ដោយសារតែការធ្លាក់ចុះ GDP នៅក្នុងប្រទេសចិន និង រុស្ស៊ី។

IMF បានកាត់បន្ថយនូវការព្យាករណ៍ អំពីកំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៣របស់ខ្លួន មកនៅត្រឹម ២,៩ភាគរយ ខណៈការព្យាការណ៍ នៅខែមេសា ប៉ាន់ប្រមាណ ៣,៦ភាគរយ ដោយសាតែឥទ្ធិពល នៃគោលនយោបាយរឹតបន្ដឹងរូបិយវត្ថុ។.The IMF: The World's Controversial Financial Firefighter | Council on  Foreign Relations

មូលនិធិ IMF បានបន្ថែមថា ការព្យាករណ៍ចុងក្រោយរបស់ខ្លួន គឺ «មិនមានភាពប្រាកដប្រជា» ហើយវាអាចប្រឈមនឹងហានិភ័យ កាន់តែខ្លាំងឡើង ពីសង្គ្រាមរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។ ឥទ្ធិពល នៃសង្គ្រាម រវាងប្រទេសជិតខាងទាំង២នេះ ជំរុញឱ្យតម្លៃថាមពល និងអាហារឡើងថ្លៃខ្ពស់។ កត្ដាទាំងនេះ នឹងធ្វើឱ្យអតិផរណា កាន់តែឡើងខ្ពស់ ហើយវាបង្កប់នូវការរំពឹងទុក អំពីអតិផរណា រយៈពេលវែង ដែលនាំឲ្យមានការរឹតបន្តឹងនូវគោលនយោបាយរូបិយវត្ថុ បន្ថែមទៀត៕