ប្រទេសថៃ៖ ​ប្រជាជនថៃពិតជាមានការភ្ញាក់ផ្អើលក្រោយបញ្ជូនខ្លួនបុរសម្នាក់ទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យរកជំងឺអុស្វា បន្ទាប់ពីមានការសង្ស័យថា បានឆ្លងនូវជំងឺប្រភេទនេះ ក្រោយមានបុរសដែលជាជនជាតិនីហ្សេរីយ៉ាដែលបានផ្ទុកជំងឺនេះបានធ្វើដំណើរស្ទើរគ្រប់ទីកន្លែងនៃប្រទេសថៃ។

នាថ្ងៃទី ២៦ ខែកក្ដដា ឆ្នាំ២០២២នេះ មានសេចក្តីរាយការណ៍មួយបានឱ្យដឹងថា អ្នកជំងឺម្នាក់នៅក្នុងមន្ទីរពេទ្យថាឡាង ក្នុងខេត្តភូកេត ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Vachira Phuket  ដើម្បីយកសំណាក់ទៅពិនិត្យក្រោយពីមានការសង្ស័យថាមានឆ្លងជំងឺអុតស្វា។ ក្នុងនោះអ្នកជំងឺត្រូវបានគេដឹងថាជាភេទប្រុស ហើយក្នុងការធ្វើដំណើរបុរម្នាក់នោះក៏មានការពាក់សម្លៀកបំពាក់ការពារយ៉ាងត្រឹមត្រូវផងដែរ។

ទន្ទឹមនឹងនោះ មុនពេលក្រុមគ្រូពេទ្យបញ្ជូនបុរសរូបនោះទៅមន្ទីរពេទ្យ Vachira Phuket  វេជ្ជបណ្ឌិតជំនាញផ្នែកជំងឺឆ្លងក៏បានមកពិនិត្យ និងធ្វើរោគវិនិច្ឆ័យអ្នកជំងឺដើម្បីកំណត់ថាតើគាត់ឆ្លងជំងឺអុតស្វាយឬអត់។

ទោះជាយ៉ាងណាលទ្ធផលនៅមិនទាន់ទទួលចេញពីការពិនិត្យលម្អិតពីក្រុមគ្រូពេទ្យនៅឡើយនោះទេមានតែរងចាំដំណឹងនៃលទ្ធផលក្រោយយកសំណាក់ទៅពិនិត្យនិងប្រកាសជាផ្លូវការថាតើបុរសរូបនោះពិតជាបានឆ្លងជំងឺអុតស្វាពិតឬអត់។

គួរបញ្ជាក់ផងដែរថា បុរសជនជាតិនីហ្សេរីយ៉ាម្នាក់បានរកឃើញថាមានជំងឺអុតស្វានៅក្នុងខេត្តភូកេតនៃប្រទេសថៃ ហើយបានរត់គេចពីមន្ទីរពេទ្យ និងបានធ្វើដំណើរឆ្លងមកដល់ប្រទេសកម្ពុជា ទើបអាជ្ញាធរខ្មែររកឃើញអ្នកជំងឺនោះ និងបានបញ្ជូនទៅព្យាបាលបន្ត៕ ​ប្រភព៖ Khaosod