បរទេស៖ ក្រោយពេលរបបយោ.ធាមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាំង (Min Aung Hlaing) មេដឹកនាំរដ្ឋប្រហារ បានសម្រេច កាត់ទោសប្រ.ហារជីវិតលើសកម្មជននយោបាយ នៅក្នុងប្រទេសនេះភ្លាម មេដឹនាំពិភពលោក និង បណ្ដាប្រជាជាតិអាស៊ាន បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើនេះ។

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៦ ខែកក្កដា ថា ប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា ស្ថិតក្នុងតំបន់អាស៊ី-អាគ្នេយ៍ ហៅកាត់ អាស៊ាន កាលពីថ្ងៃអង្គារ បានចេញការស្តីបន្ទោសយ៉ាងខ្លាំងក្លា ដល់របបគ្រប់គ្រងយោធាមីយ៉ាន់ម៉ា ជុំវិញការប្រហារជីវិត ទៅលើសកម្មជននយោបាយលេចធ្លោរបស់ភូមា ចំនួន៤នាក់។ ប្រជាជាតិអាស៊ាន បានចាត់ទុកការកាត់ទោសបែបនេះ ជាទង្វើ «ដ៏គួរឱ្យស្អប់ខ្ពើម» ហើយវាជាការបំផ្លិចបំផ្លាញ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្លុកមួយនេះ ដើម្បីកាត់បន្ថយនូវវិបត្តិនយោបាយដ៏រ៉ាំរ៉ៃ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន ដែលមានសមាជិក ចំនួន១០ប្រទេស រួមទាំងមីយ៉ាន់ម៉ា បានសង្កត់ធ្ងន់ថា អាស៊ាន «បានថ្កោលទោស និង មានខកចិត្តយ៉ាងខ្លាំង» ចំពោះការប្រហារជីវិត លើសកម្មជន ដោយការកំណត់ពេលវេលារបស់ពួកគេ នៅមុនកិច្ចប្រជុំលើកទី៥៥របស់ប្លុកនេះ ត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4v0M-P8kp0AqZRNszYFvau72Kh7n_gUZkzgMw8GsPleUhwTWUioIaFyHQXiKQ_3I0TJ_niQY57unM7v0b6glpdylwT38nqQq90Q89brFpGaZaYYmXWYA9lV6guXGZMScMvjCl4I4R-nyvBOMVztrb8V_NFln7A6-_kien6d1C3sP4MH2XhQLnJYuu/s900/photo_2022-07-26_15-14-33.jpg

កម្ពុជា ជាប្រធានប្ដូរវេនអាស៊ាន នៅឆ្នាំនេះ បានបញ្ជាក់យ៉ាងធ្ងន់ នៅក្នុងសេចក្តីថ្លែងការណ៍មិនធ្លាប់មាន ថា «ស្របពេលភាពស្មុគស្មាញ នៃវិបត្តិនេះ ត្រូវបានគេទទួលស្គាល់កាន់តែច្បាស់ ហើយអារម្មណ៍ដ៏ព្រឺព្រួចខ្លាំង អាចត្រូវបានគេដឹង ពីគ្រប់ជ្រុងទាំងអស់ នៃប្រទេសមីយ៉ាន់ម៉ា នោះ អាស៊ានទាំងមូល បានអំពាវនាវឱ្យមានការអត់ធ្មត់ជាទីបំផុត»។

សេចក្ដីថ្លែងការណ៍នោះ បានសង្កត់ធ្ងន់ថា «ការអនុវត្តការកាត់ទោសប្រហារជីវិតនេះ បានកើតឡើង ត្រឹមតែមួយសប្តាហ៍ មុនពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៥៥ ហើយវាជាការប្រមាថយ៉ាងខ្លាំងបំផុត ហើយទង្វើនេះបង្ហាញពីរដ្ឋាភិបាលយោធា មិនមានឆន្ទៈគាំទ្រ»។

សារព័ត៌មានភូមា The Irrawaddy បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៥ ខែកក្កដា ថា របបយោធាមីយ៉ាន់ម៉ា បានប្រហារជីវិតលោក កូ ភីយូ ហ្សេយ៉ា សៅ (Ko Phyo Zeya Thaw) អតីតសមាជិកសភា មកពីគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់ NLD និងសកម្មជនប្រជាធិបតេយ្យជើងចាស់លោក កូ ជីមមី (Ko Jimmy) កាលពីចុងសប្តាហ៍ សម្រាប់សកម្មភាពរបស់ពួកគេ ប្រឆាំងនឹងរបបយោធា។

កាសែត គ្រប់គ្រង ដោយរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar បានរាយការណ៍ កាលពីថ្ងៃចន្ទ ថា បុរស៤នាក់ រួមទាំង អតីតសមាជិកសភាម្នាក់ មកពីគណបក្សម្ចាស់ពានរង្វាន់ណូបែលសន្តិភាព គឺលោកស្រី អ៊ោង សាន់ស៊ូជី ក៏ត្រូវបានប្រហារជីវិត ក្រោមការចោទប្រកាន់ពីការចូលរួមរបស់ពួកគេ នៅក្នុងការរៀបចំ «អំពើភេរវកម្មដ៏ព្រៃផ្សៃ និងអមនុស្សធម៌»។ បុរសទាំង៤នាក់នេះ កាលពីខែមករា ត្រូវបានកាត់ទោសប្រហារជីវិត នៅក្នុងការជំនុំជម្រះបិទទ្វារ ក្រោមការចោទប្រកាន់ ថា ពួកគេបានជួយដល់កងជីវពល នៅក្នុងការប្រយុទ្ធប្រឆាំងនឹងកងទ័ព ដែលបានដណ្តើមអំណាច នៅក្នុងរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដឹកនាំដោយលោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglnm1EuZdZRuDojPfrk91UZJQxN76XaZ1b-o2TaSqecO34V1RPOrn1_b2-veNP2IuInX4o0aqKYMnxghQiLQWAbWChVeyvFzmO5AZzH0En_ZLuKA8mVv7-DH6OdjOKWXWFw3cYhwupkSEW4qgzRc2dZkV-p3QSdq2Kh6qRhnxsxjiNRK1w6YWAQgje/s1000/photo_2022-07-26_15-14-57.jpg

លោក ហ្វីយូ ហ្សេយ៉ា ថាវ (Phyo Zeya Thaw) អតីតតំណាងរាស្រ្ដ មកពីគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ហៅកាត់ NLD របស់លោកស្រី អ៊ោង សាន់ស៊ូជី (Aung San Suu Kyi) និង សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោ លោក ខ្យៅ មិន យូ (Kyaw Min Yu) ត្រូវបានតុលាការរបបសឹកមីយ៉ាន់ម៉ា ចោទប្រកាន់ថា មានពិរុទ្ធ ពីបទល្មើស ក្រោមច្បាប់ប្រឆាំងនឹងអំពើភេរវកម្មរ នៅក្នុងរបបគ្រប់គ្រងរបស់លោកឧត្ដមសេនីយ៍ មីន អ៊ោង ហ្លាង។ ដោយឡែកបុរស២នាក់ ទៀត រួមមាន លោក ហ្លា មីយូអ៊ោង (Hla Myo Aung) និង អ៊ោង ធូរ៉ា ហ្សៅ ((Aung Thura Zaw) ក៏ត្រូវបានប្រហារជីវិតផងដែរ។

ការកាត់ទោសប្រហារជីវិតរបស់របបសឹកមីយ៉ាន់ម៉ា បាននាំឲ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីក្រុមអង្គការសិទ្ធិមនុស្ស សហរដ្ឋអាមេរិក បារាំង និង អង្គការសហប្រជាជាតិ ដោយរួមទាំងលោក អង់តូនីញ៉ូ ហ្គូទែររ៉ែស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយបានពណ៌នាពីការប្រហារជីវិត ដែលបានគ្រោងទុកនេះថា ជា«ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិរស់រានមានជីវិត»។

បើតាមសមាគមជំនួយការអ្នកទោសនយោបាយ ហៅកាត់ AAPP បានឲ្យដឹងថា ការកាត់ទោសតាមផ្លូវតុលាការចុងក្រោយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើតឡើង នៅចុងទសវត្សរ៍ ឆ្នាំ១៩៨០។ ប៉ុន្ដែចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ចុងខែកក្កដា ឆ្នាំ២០២២ មានមនុស្ស យ៉ាងហោចណាស់ ជាង ២ ១០០នាក់ ត្រូវបានកម្លាំងសន្ដិសុខ នៃរបបសឹកមីយ៉ាន់ម៉ា សម្លាប់៕