រដ្ឋធានីគៀវ៖ រហូតមកដល់ពេលនេះ អាល្លឺម៉ង់ បានផ្ដល់រថក្រោះទំនើបៗ សម្រាប់ប្រឆាំងនឹងយន្ដហោះចម្បាំងយ៉ាងច្រើន ដោយរួមទាំងគ្រាប់រំសេវរាប់ពាន់គ្រាប់ ហើយត្រូវបានបញ្ជូនទៅដល់ប្រទេសអ៊ុយក្រែន សម្រាប់យកទៅការពារទឹកដីរបស់ពួកគេ និង វាយបណ្ដេញកម្លាំងទាហានរុស្ស៊ី ចេញពីប្រទេស ដែលហែកហួរ ដោយសារសង្គ្រាម។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៦ ខែកក្កដា ថា ក្រសួងការពារជាតិអ៊ុយក្រែន កាលពីថ្ងៃចន្ទ បានអះអាងថា អាល្លឹម៉ង់ បានបញ្ជូនរថក្រោះ ប្រភេទ Gepard និង គ្រាប់រំសេវរាប់ពាន់គ្រាប់ មកដល់រដ្ឋធានីគៀវ ហើយ។ នេះជាជំនួយយោធា លើកដំបូង ដែលជាផ្នែកមួយ នៃកិច្ចសន្យារបស់ក្រុងបែរឡាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUF-EhWf_bSXhGn_JGP3z8Vi33feG_1zmkeejsQXKATKq2TfEsixtJkRdeH44bvIPkXtQ6_YIsVMynQB_QPj4J6st_1fTYnLpU9ZpfxB9MOqm2zLsoNnXOiVdYOrHKH5tC1qs8bCIwPPgmriW5ieZodlgdED2p9jcE0qotGGdtn9ppp3nLNxpLaWjc/s926/photo_2022-07-26_13-41-42.jpg

លោក អាឡែសេ រ៉ែស្នីកូវ (Aleksey Reznikov) រដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន បានថ្លែង តាមកញ្ចក់ទូរទស្សន៍ គ្រប់គងដោយរដ្ឋអ៊ុយក្រែនថា «យើងកំពុងរង់ចាំជំនួយរថក្រោះ Gepard ចំនួន១៥គ្រឿង ជាដំបូង បញ្ជូនមកពីប្រទេសអាល្លឺម៉ង់។ ប៉ុន្ដែឥឡូវនេះ រថគ្រោះ Gepard ចំនួន៣គ្រឿង បានមកដល់រដ្ឋធានីក្រុងគៀវ រួចហើយ។ រថក្រោះទាំងនេះ ក៏បានទៅធ្លាក់ដល់ដៃរបស់កម្លាំងការពារទឹកដីរបស់យើងហើយដែរ។ គ្រឿងយុទ្ធោបរណ៍ ដែលជាជំនួយរបស់អាល្លឺម៉ង់ ទាំងនេះ ក៏ជាប្រព័ន្ធការពារប្រឆាំងនឹងយន្តហោះចម្បាំង អាចជួយដល់កិច្ចការពារទឹកដីរបស់យើងយ៉ាងមានប្រសិទ្ធភាពថែមទៀតផង»។

មេដឹកនាំអាល្លឺម៉ង់ កាលពីពេលកន្លងទៅនេះ បានសន្យាថា ក្រុងប៊ែរឡាំង នឹងបញ្ជូនរថក្រោះប្រឆាំងនឹងយន្ដហោះចម្បាំង Gepard យ៉ាងតិច ចំនួន ៣០គ្រឿង មកជួយដល់ប្រទេសអ៊ុយក្រែន។ ដោយឡែក ការដឹកជញ្ជូនរថក្រោះ ចំនួន១៥គ្រឿង ជាលើកដំបូង ត្រូវគេរំពឹងថា នឹងធ្វើឡើងមកដល់មុនដំណាច់ខែកក្កដា នេះ ខណៈរថក្រោះ ចំនួន១៥គ្រឿងផ្សេងទៀត នឹងត្រូវដឹកជញ្ជូន មកកាន់ប្រទេសអ៊ុយក្រែន នៅខែសីហា ខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8vpPVknqK1Ch4tPxSBs9RLiGSifC98-H5DTybW6EYBeDHLUseLtQArc5EEW23s8yOTV2r1yhRKy8eSbLtiN0QVccUlr3aaAyzfv2GbPQ9CYFx0LBg37EXC1hIksxPO0Xe15mb9NaTFc4xfwh-rp-us8rs3HLRHKAIJycj1y2e9-029bNdSN19O1OT/s958/photo_2022-07-26_13-41-44.jpg