កាលពីពេលថ្មីៗនេះ ជនសង្ស័យដែលធ្វើឃាតលើអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ នឹងទទួលការវាយតម្លៃផ្នែកផ្លូវចិត្តរហូតដល់ចុងឆ្នាំនេះ។

យោងទៅតាមការចេញផ្សាយរបស់គេហទំព័រ cna បានអោយដឹង តុលាការនៅទីក្រុង Nara ភាគខាងលិចរបស់ប្រទេសជប៉ុន ដែលជាកន្លែងដែលជនសង្ស័យរស់នៅ ហើយការបាញ់ប្រហារបានកើតឡើង បានផ្តល់សំណើរបស់រដ្ឋអាជ្ញាឱ្យឃុំខ្លួន Yamagami ដើម្បីពិនិត្យជំងឺផ្លូវចិត្តជាមុនសិន។

ការវាយតម្លៃនេះ នឹងមានរយៈពេលរហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ខាងមុខឯណោះ មុនទៅដល់ការឡើងតុលារការ។  គួរបញ្ជាក់ផងដែរថា   លោក Tetsuya Yamagami អាយុ ៤១ ឆ្នាំ ដែលបុគ្គលគ្មានការងារធ្វើរូបនេះ ត្រូវបានប៉ូលីសកំណត់អត្តសញ្ញាណថា ជាជនសង្ស័យដែលបានចូលទៅជិតលោក អាបេ ក្នុងសុន្ទរកថាយុទ្ធនាការមួយ នៅកាច់ជ្រុងផ្លូវក្នុងទីក្រុង Nara កាលពីថ្ងៃទី០៨ ខែកក្កដា ហើយរូបគេក៏បានបាញ់ប្រហារលើលោក អាបេ ដោយកាំភ្លើងច្នៃ៕

ប្រភព: Channel News Asia