បរទេស៖ ពិតជារឿងដ៏គួរឱ្យចាប់អារម្មណ៍ក្រោយពីមានក្មេងស្រីម្នាក់ដែលកើតមកមានលក្ខណៈខុសគេ ដែលមានសក់ដុះមកមិនមានភាពរៀបស្មើរដូចក្មេងដទៃ ទោះដុះវែងយ៉ាណាក៏ដោយ លក្ខណៈនេះគឺកម្រកើតមានណាស់ ដោយមានត្រឹមតែ១០០នាក់ប៉ុណ្ណោះលើពិភពលោករួមទាំងក្មេងតូចនេះផងដែរ រហូតត្រូវបានគេបយកទៅប្រៀបធៀបជាមួយនឹងបុរសល្បីល្បាញក្នុងពិភពលោកម្នាក់។

Layla Davis ត្រូវបានគេដឹងថា​នាងទើបតែអាយុ ១៧ខែ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានរោគសញ្ញា ‘uncombable hair syndrome’ (UHS) កាលពីដើមខែកក្ដដា ឆ្នាំ២០២២នេះ ដោយស្ថានភាពបែបនេះកើតឡើងធ្វើឱ្យសក់របស់ទារកមើលទៅស្ងួត មានលក្ខណៈផុយ និងសក់ស្រាលខ្លាំង ហើយមិនអាចសិតឱ្យបានរៀបស្មើដូចមនុស្សធម្មតានោះទេ។ ក្នុងនោះរោគសញ្ញានេះត្រូវបានគេឱ្យដឹងថាកើតមានទៅលើមនុស្សចំនួន ១០០ ករណីប៉ុណ្ណោះដែលត្រូវបានគេរកឃើញនៅលើពិភពលោក។

យ៉ាងណាមិញទោះបីជាមិនមានការព្យាបាលក៏ដោយ ប៉ុន្តែរោគសញ្ញាជាធម្មតាវានឹងមានភាពប្រសើរឡើង ឬអាការនៃសក់បែបនេះនឹងបាត់ទៅវិញទាំងស្រុង នៅពេលដែលគេពេញវ័យ។

ប៉ុន្តែអ្វីដែលបានធ្វើឱ្យក្មេងស្រីចម្លែងម្នាក់នេះមានភាពល្បីល្បាញក្នុងបណ្ដាញសង្គមនោះគឺអ្នកដែលបានឃើញ Layla Davis ហើយពួកគេតែងតែប្រៀបធៀបនាងទៅនឹងលោក Albert Einstein និង Boris Johnson  ដែលអ្នកទាំងពីរសុទ្ធតែជាបុគ្គលល្បី ជាពិសេសលោក Albert Einstein ដែលជាអ្នកវិទ្យាសាស្ត្រ និងជាអ្នករូបវិទ្យាដ៏ល្បីមួយរូបលើពិភពលោកផងដែរ។

យ៉ាងណាមិញអ្នកស្រី Mum Charlotte Davis ជាម្តាយរបស់ក្មេងស្រី Layla Davis បាននិយាយថាគាត់ចង់ឱ្យកូនស្រីរបស់គាត់ធំឡើងក្នុងការយល់ដឹងមួយដ៏ត្រឹមត្រូវ និងគិតថាវាគឺ អស្ចារ្យ ទោះបីជានាងមើលទៅខុសពីអ្នកដទៃក៏ដោយ៕ ប្រភព៖ Sanook