រដ្ឋធានីកូឡុមបូ(Colombo)៖ ក្រោយការដឹកនាំប្រទេសស្រីលង្កា តវង្សត្រកូលជាច្រើនជំនាន់ ធ្វើឲ្យសេដ្ឋកិច្ចជាតិ ត្រូវដួលរលំ រហូតផ្ទុះឡើងនូវមហាបាតុកម្មពាសពេញទីក្រុង ទើបបង្ខំចិត្តរត់ចោលប្រទេសនោះមក ប៉ុន្ដែនៅពេលនេះ អង្គការគម្រោងការពិត និង យុត្តិធម៌អន្តរជាតិ បានដាក់ពាក្យបណ្ដឹង ទាមទារឲ្យនាំខ្លួនលោក ហ្គោតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ប្រធានាធិបតីស្រីលង្កា ដែលរត់ចោលប្រទេស មកកាត់ទោស អំពីការប្រព្រឹត្តបំពារបំពានយ៉ាងធ្ងន់ធ្ងរ លើអនុសញ្ញាទីក្រុងហ្ស៊ឺណែវ នៅក្នុងអំឡុងសង្គ្រាមស៊ីវិល។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទិ២៤ ខែកក្កដា ថា ក្រុមសិទ្ធិមនុស្ស បានចងក្រងឯកសារ ចោទប្រកាន់ អំពីបទរំលោភបំពានយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសស្រីលង្កា ប្រឆាំងនឹងអតីតប្រធានាធិបតី លោក Gotabaya Rajapaksa ។ ចំណែកពាក្យបណ្តឹងព្រហ្មទណ្ឌនេះ បានដាក់ទៅអគ្គរដ្ឋអាជ្ញាសិង្ហបុរី រួចហើយ ដើម្បីស្វែងរកការចាប់ខ្លួនលោក Gotabaya Rajapaksa សម្រាប់តួនាទីរបស់គាត់ នៅក្នុងសង្គ្រាមស៊ីវិល អស់រយៈពេលជាច្រើនទសវត្សរ៍ នៅក្នុងប្រទេសដែនកោះ នៃអាស៊ីខាងត្បូងមួយនេះ។Made mistakes that led to economic crisis, Sri Lankan president admits | Onmanorama

អង្គការគម្រោងការពិត និង យុត្តិធម៌អន្តរជាតិ ហៅកាត់ ITJP បានបញ្ជាក់ នៅក្នុងពាក្យបណ្តឹង មានកម្រាស់៦៣ទំព័រ ដែលបានដាក់ កាលពីថ្ងៃសៅរ៍ ថា លោក Gotabaya Rajapaksa អតីតប្រធានាធិបតីស្រីលង្កា បានប្រព្រឹត្ត បំពារបំពានយ៉ាងធ្ងន់ធ្ងរ លើអនុសញ្ញាទីក្រុងហ្ស៊ឺណែវ នៅក្នុងអំឡុងពេលចុងក្រោយ នៃសង្រ្គាមស៊ីវិល អស់រយៈពេល២៤ឆ្នាំ ខណៈគាត់បានកាន់តំណែង ជាមន្ត្រីជាន់ខ្ពស់ ក្រសួងការពារជាតិ នៃប្រទេសលើដែនកោះមួយនេះ។

ស្រីលង្កា បានបញ្ចប់សង្គ្រាមស៊ីវិល រវាង ក្រុមបំបែកខ្លួន មកពីជនជាតិភាគតិច ទមិឡ និង កម្លាំងរដ្ឋាភិបាល នៅក្នុងអំឡុង ឆ្នាំ២០០៩។ ប៉ុន្ដែក្រុមសិទ្ធិមនុស្ស បានចោទប្រកាន់ភាគីជម្លោះទាំង២ អំពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអនុសញ្ញាទីក្រុងហ្ស៊ឺណែវ នៅក្នុងអំឡុងសង្គ្រាមនេះ។India gains on China in crisis-hit Sri Lanka - Asia Times

អង្គការ ITJP មានមូលដ្ឋាន នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានលើកឡើងថា ដោយផ្អែកលើយុត្តាធិការសកល ការរំលោភបំពានដែលត្រូវបានចោទប្រកាន់ ត្រូវទទួលរងការកាត់ទោស នៅក្នុងប្រទេសសិង្ហបុរី ខណៈអតីតមេដឹកនាំវ័យ៧៣ឆ្នាំរូបនេះ បានភៀសខ្លួន ក្រោយការកើតចលាចល អស់រយៈពេលជាច្រើនខែ ជុំវិញវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត នៅក្នុងប្រទេសស្រីលង្កា ចាប់តាំងពីប្រទេសដែនកោះ នៃអាស៊ីខាងត្បូងមួយនេះ បានទទួលឯករាជ្យ ពីចក្រភពអង់គ្លេស នៅក្នុងឆ្នាំ១៩៤៨។

លោក Gotabaya Rajapaksa ប្រធានាធិបតីស្រីលង្កា បានប្រកាសលាលែងពីតំណែងរបស់គាត់ ចេញពីប្រទេសសិង្ហបុរី ពោលគឺ១ថ្ងៃ ក្រោយពេលគាត់បានរត់ភៀសខ្លួន ទៅកាន់ប្រទេសម៉ាឌីវ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ខណៈការផ្ទុះមហាបាតុកម្ម ប្រឆាំងនឹងរដ្ឋាភិបាលរបស់គាត់ ហើយអ្នកស្រុកបានទៅឡោមព័ទ្ធគេហដ្ឋានរបស់គាត់ និង លំនៅឋានរបស់នាយករដ្ឋមន្រ្ដី។Sri Lanka's economic crisis, explained - CNN

លោកស្រី យ៉ាស្មីន ស៊ូកា (Yasmin Sooka) នាយកប្រតិបត្ដិ ITJP បានអះអាងថា «យើងជឿ ថា គាត់មានករណីត្រូវឆ្លើយ។ ពាក្យបណ្តឹងផ្លូវច្បាប់ បានលើកហេតុផល ថា លោក Gotabaya Rajapaksa បានប្រព្រឹត្តបំពារបំពានយ៉ាងធ្ងន់ធ្ងរ លើអនុសញ្ញាទីក្រុងហ្ស៊ឺណែវ និង ការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ ហើយច្បាប់ព្រហ្មទណ្ឌអន្តរជាតិ នៅក្នុងអំឡុងសង្រ្គាមស៊ីវិលនៅក្នុងប្រទេសស្រីលង្កា ដោយរួមទាំង អំពើឃាតកម្ម ការប្រហារជីវិត ការធ្វើទារុណកម្ម អំពើអមនុស្សធម៌ ការចាប់រំលោភ និង ទម្រង់ផ្សេងៗទៀត នៃអំពើហិង្សាផ្លូវភេទ ការដកហូតសិទ្ធិសេរីភាព ការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រាងកាយ ផ្លូវចិត្ត និង ការអត់ឃ្លាន»៕