ប្រទេសថៃ៖ ក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍ សម្រាប់អ្នកលេងក្នុងបណ្ដាញសង្គមក្រោយពីពេលថ្មីៗនេះមានការបង្ហោះនូវរូបភាពថតឈុតត្រៀមរៀបការរបស់គូស្វាមីថ្មីថ្មោងមួយគូដ៏សាកសមនឹងគ្នា បើទោះបីជាមើលទៅពួកគាត់ទាំងពីរមានអាយុ ៦០ឆ្នាំទៅហើយ នេះក៏ព្រោះពួកគាត់ទើបតែរកស្នេហាពិតទើបតែឃើញ។

នាថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ ២០២២ នេះមានការបង្ហោះនូវទិដ្ឋភាពនៃការថត Pree- Wedding របស់គូស្នេហ៍ថ្មីថ្មោងដើម្បីត្រៀមរៀបការក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ នោះគឺកូនកំលោះ កូនក្រមុំដែលបានមកថតឈុតរៀបការយ៉ាងស្រស់ស្អាតនោះមានអាយុរាងជ្រេបន្តិចហើយ ដោយគូស្នេហ៍ទាំងពីរនេះមានអាយុ៦០ឆ្នាំទៅហើយ នេះក៏ព្រោះតែពួកគាត់ទាំងពីរទើបតែរកស្នេហាពិតឃើញ ទើបសម្រេចចិត្តចាប់ដៃគ្នាសាងអនាគត់ និងកំពុតតែថតឈុតត្រៀមរៀបការដើម្បីចែករំលែងនូវរូបភាពស្អាតបង្អួតអ្នកមិនទាន់មានគូ។ ជាមួយគ្នានោះផងដែរគេសង្កេតឃើញថា លោកតាលោកយាយទាំងពីរពិតជាមានក្តីសុខ និងពោរពេញទៅដោយស្នាមញញឹម និងហាក់ដូចជាស្រឡាញ់គ្នាខ្លាំងណាស់ មិនតែប៉ុណ្ណោះវាជាក្តីសុខដែលពួកគាត់ទើបតែបានរកឃើញបន្ទាប់ពីស្វែងរកស្នេហ៍ពិតអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

យ៉ាងណាមិញ ការបង្ហោះនេះទទួលបានមតិជាច្រើន ដោយគេបានសរសើរអ្នកទាំងពីរពីភាពគួរឱ្យ ស្រលាញ់របស់គូស្វាមីភរិយាថ្មីថ្មោង ហើយសូមសរសើរអ្នកថតរូបដែលបានបង្ហាញក្តីស្រឡាញ់របស់គូស្នេហ៍មួយគូនេះដល់មហាជនបានឃើញរូបភាពនេះ៕ ប្រភព៖ Sanook