រដ្ឋធានីហាណូយ៖ ស្របពេលឪពុកម្ដាយ និង អាណាព្យាបាល ជាច្រើន ខ្វះការយល់ដឹង អំពីការប្រើប្រាស់ទូរស័ព្ទរបស់កុមារនោះ រដ្ឋមន្រ្ដីវៀតណាមម្នាក់ បានក្រើនរំឭក អំពីគ្រោះថ្នាក់នានា ហើយបង្ហាញ អំពីវិធានការពារនានា សម្រាប់បង្ការដល់ក្មេងៗ។

សារព័ត៌មាន News NPR បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ថា ការតាំងពិព័រណ៍ នៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «យកចិត្តទុកដាក់ និង ធ្វើសកម្មភាពរួមគ្នា» ដោយមានបំណង ចង់លើកកម្ពស់ដល់ការយល់ដឹងរបស់ឪពុកម្តាយ និង សហគមន៍ អំពីគ្រោះថ្នាក់ នៃការលង់ទឹក និង វិធានការបង្ការ ប្រកបដោយប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPb-gBYYMrkhY3tw4udj4gLWnuNBXRjVZZxxInmn54YMsvXvU5aCItgcr5q_EB3Yr5toeTCmTw5FANQyURfnrDJyJZvuaWhWlzq5vmXlECualPy5wbTUX6I-w4VULJvSS3iI0H-NNjmHRXPfbCvlSYeHCI6_tQG7o6DXMPh3H2wVeU14zUznbC8sj_/s980/photo_2022-07-23_14-59-42.jpg

លោស្រី ង្វៀន ធី ហា (Nguyen Thi Ha) អនុរដ្ឋមន្រ្ដី ក្រសួងការងារ យុទ្ធជនពិការ និង សង្គមកិច្ច បានបញ្ជាក់ថា «តាមរយៈការតាំងពិព័រណ៍នេះ យើងចង់ឱ្យឪពុកម្តាយ និង អ្នកមើលថែកុមារ អនុញ្ញាតឱ្យកូនៗរបស់ពួកគេ ទៅកាន់អាងហែលទឹក ដើម្បីបង្កើតលក្ខខណ្ឌ សម្រាប់កុមារ រៀនយកជំនាញដ៏ចាំបាច់នេះ។ នៅពេលទំនេរ អ្នកសូមបញ្ឈប់ការកាន់ទូរស័ព្ទ ហើយងាកមកបណ្ដុះបណ្ដាលកូនៗរបស់អ្នក ឲ្យមានជំនាញហែលទឹក ប្រកបដោយសុវត្ថិភាព»។

នៅក្នុងមណ្ឌលតាំងពិព័រណ៍នេះ ក៏បង្ហាញព័ត៌មាន រូបភាព និង តួលេខធម្មតា ស្តីពីលទ្ធផលនៃការបង្ការការលង់ទឹក វិធានការប្រកបដោយប្រសិទ្ធភាព និង ដំណោះស្រាយ នៅក្នុងការទប់ស្កាត់នូវការលង់ទឹករបស់កុមារ ផងដែរ។

ការតាំងពិព័រណ៍បែបនេះ មាតាបិតា និង កុមារ មិនត្រឹមតែទទួលបានព័ត៌មានបន្ថែម និង ចំណេះដឹងដ៏មានប្រយោជន៍ អំពីជំនាញសុវត្ថិភាព នៅក្នុងលំហទឹក សម្រាប់កុមារប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងទទួលបានបទពិសោធន៍ គួរឱ្យចាប់អារម្មណ៍ ជាច្រើន ដូចជា៖ ការពាក់អាវការពារជីវិតឱ្យបានត្រឹមត្រូវ លេងហ្គេមប្រើប្រាស់ឧបករណ៍សង្គ្រោះ សម្រាប់ជួយសង្រ្គោះខ្លួនអ្នក។ រីឯហ្គេមឆ្លើយសំណួរជាច្រើន មានជម្រើសតាមអ៊ិនធើរណេត អំពីការបង្ការនូវការលង់ទឹក …ជាដើម៕