បរទេស៖ នាថ្ងៃទី ២១ ខែកក្ដដា ឆ្នាំ ២០២២ មានរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ និងក្លាយជារឿងដ៏គួរឱ្យអាណិតអាសូរជាខ្លាំង ក្រោយពីមានការចែកចាយនូវរូបភាពរបស់កូនក្រមុំជនជាតិ អ៊ុយ ក្រែន បានថតឈុតរៀបការនៅក្នុងផ្ទះរបស់ខ្លួនដែលមា​នសភាពបាក់បែកព្រោះតែទទួលរងនូវការវាយប្រហារពីសំណាក់កងទ័ពរុស្ស៊ីមកកាន់តំបន់ដែលនាងរស់នៅយ៉ាងដំណុំ។

សម្រាប់កូនក្រមុំទូទៅ នឹងមានក្ដីសុខពេលដែលថ្ងៃជិតរៀបការមកដល់ ប៉ុន្តែសម្រាប់កូនក្រមុំជនជាតិ អ៊ុយ ក្រែន ដែលនាងមានឈ្មោះថា ដារៃ ស្ទេណៃកូវ៉ា (Daria Steniukova) អាយុ ៣១ឆ្នាំ ជាគ្រូបង្ហាត់ យោហ្គា ។ កូនក្រមុំម្នាក់នេះបានធ្វើឱ្យអ្នកលេងក្នុងបណ្ដាញសង្គមមានក្ដីអាណិតអាសូរជាខ្លាំង ក្រោយពីនាងបានសម្រេចចិត្តថតឈុតមុនថ្ងៃរៀបការរបស់នាង ជាមួយនឹងឈុតពណ៌សយ៉ាងស្រស់ស្អាត ប៉ុន្តែក្នុងទឹកមុខដ៏ក្រៀមក្រំ នឹងមានកង្កប់ដោយទុក្ខកង្វល់មិនអាចកាត់ថ្លៃបាន ជាមួយនឹងទិដ្ឋភាពនៅក្នុងផ្ទះបែកបាក់ យ៉ាងដំណុំ ក្រោយពីមានការវាយប្រហារដោយកាំជ្រួច រុស្ស៊ីដែលបានបាញ់មកចំទីក្រុង Vinicia ដែលនាងរស់នៅ ហើយមានមនុស្សស្លាប់រហូតទៅដល់២៤នាក់ និងមានការខូចខាតអាគារជាច្រើនខ្នង រួមទាំងផ្ទះរបស់ ដារៃ (Daria)  ដែលនាងកំពុងតែថតនេះផងដែរ។ ​

ជាមួយគ្នានោះការសម្រេចចិត្តថតក្នុងផ្ទះបាក់បែកមុនថ្ងៃរៀបការនេះ គឺក្នុងគោលបំណងនៃការចងចាំដ៏ឈឺចាប់ ជាពិសេសចង់ប្រកាសទៅកាន់ពិភពលោកថារុស្ស៊ី ពិតជាបានបំផ្លាញ អ៊ុយ ក្រែនជាខ្លាំង។

គួរបញ្ជាក់ផងដែរថា គូស្នេហ៍មួយគូនេះតាមពិតត្រូវរៀបការកាលពីថ្ងៃ១៥ ខែកក្ដដា ឆ្នាំ២០២២ ប៉ុន្តែការវាយប្រហាររបស់រុស្ស៊ីបានកើតឡើងមកលើទីក្រុង Vinicia កាលពីថ្ងៃទី ១៤ ខែកក្ដដា ឆ្នាំ២០២២ មុនថ្ងៃនាងរៀបការមួយថ្ងៃ ទើបការប្រារព្ធពិធី ត្រូវបានពន្យារពេលមកថ្ងៃបន្ទាប់ដោយសារតែត្រូវកាន់ទុក្ខចំពោះការបាត់បង់ដែលបានកើតឡើងមួយនេះ៕ ប្រភព៖ Khaosod