ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ហើយពីអតីតតារាសម្ដែង ក៏ដូចជាពិធីការិនី គឹម លីហ្សា ដែលមានសម្រស់ដ៏ផូផង់នោះបានដកឃ្លាពីវិថីសិល្បៈ ចាប់តាំងពីអ្នកនាងបានរៀបការជាមួយស្វាមី ហើយត្រូវបន្តរស់នៅទឹកដីប្រទេសអូស្ត្រាលី ទន្ទឹមនឹងជីវិតរស់នៅក្រៅប្រទេស មហាជនរំពឹងថា ជីវិតឯកជនរបស់រូបនាង ប្រាកដជាមានក្តីសុខខ្លាំងហើយ។

ក៏ប៉ុន្តែស្រាប់តែថ្មីៗនេះរូបនាងបានបញ្ជាក់ច្បាស់ៗ នៅក្នុងកម្មវិធី V confession ពីស្ថានភាពដែលត្រូវឆ្លងកាត់រយៈពេល៤ឆ្នាំតែម្នាក់ឯង នៅក្រៅប្រទេសស្តាប់ហើយ ធ្វើឲ្យគេឯងក្តុកក្តួលខ្លាំង។ ជាក់ស្តែង រូបនាងត្រូវរស់នៅផ្ទះមួយតែម្នាក់ឯង ព្រោះស្វាមីត្រូវធ្វើការនៅរដ្ឋដែលឆ្ងាយ ១ខែមកផ្ទះបានតែ១សប្តាហ៍ប៉ុណ្ណោះ លើសពីនេះទៅទៀត រូបនាងក៏មានផ្ទៃពោះ ខ្លួនក៏មានជំងឺហឺតប្រចាំកាយ សូម្បីតែដល់ថ្ងៃឈឺពោះសម្រាលកូន ត្រូវបើកឡានទាំងឈឺពោះទៅពេទ្យតែម្នាក់ឯង ព្រោះស្វាមីមកមិនទាន់។

រីឯក្រោយសម្រាលកូនហើយនោះ សម្រាកនៅមន្ទីរពេទ្យបានតែ១អាទិត្យ ត្រូវត្រឡប់មកផ្ទះ មើលថែកូនប្រុសតូចតែម្នាក់ឯង ដាំបាយធ្វើម្ហូបសម្រាប់ផ្ទាល់ខ្លួន ខណៈរូបនាងជាស្ត្រីដែលសម្រាលកូនដោយសារវះកាត់ ហើយជាមនុស្សដែលប្រតិកម្មនឹងថ្នាំសាស្ត្រ ធ្វើឲ្យមុខរបួសឈឺខ្លាំង កម្លាំងកាយក៏គ្មាន កម្លាំងចិត្តក៏គ្មាន និយាយបណ្តើរធ្វើឲ្យរូបនាងអួលដើមកបណ្តើរ មិនសមណាជីវិតធ្លាក់ដល់ចំណុចនោះទាល់តែសោះ។

គួរជម្រាបដែលថា ជីវិតបច្ចុប្បន្នរបស់តារាសម្ដែងជើងចាស់នេះហាក់បីដូចមានការកាក់កបរីកចំរើនយ៉ាងខ្លាំង ដោយយើងសង្កេតឃើញរូបអ្នកនាងបានសម្រេចសមិទ្ធផលជាច្រើននៅក្នុងមុខរបររកស៊ី ខណៈឯសម្រេស់នោះវិញរឹតតែមានភាពស្រស់ស្អាតទ្វេដង ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖