ប្រទេសថៃ៖ នាថ្ងៃទី ២១ ខែកក្ដដា ឆ្នាំ ២០២២ នេះ មានសេចក្ដីរាយកាណ៍មួយបានឱ្យដឹងថា នៅក្នុងប្រទេសថៃកំពុងតែរៀបចំនូវព្រឹត្តិការនៃការដាក់តាំងពិព័រណ៍នូវផ្លែឈើគ្រប់ប្រភេទ ក្នុងគោលបំណងលើកកម្ពស់ ក្នុងការនាំចេញនូវផ្លែឈើមានគុណភាព​ ជាពិសេសក្នុងការលើទឹកចិត្តប្រជាកសិករក្នុងការពង្រឹងសមត្ថភាពការដាំដុះឱ្យកាន់តែច្រើនដើម្បីបំពេញតម្រូវការនៃការនាំចេញផ្លែឈើ។

ការទាំងពិព័រណ៍នេះផងដែរត្រូវបានប្រព្រឹត្តិធ្វើឡើងនៅក្នុងស្រុក ផាក ឆុន (Pak Chong) ខេត្ត នគរ រាជសីម៉ា (Nakhon Ratchasima) ដោយលោក កានាឆុន ស្រិឆារួន (Kanatchon Sricharoen) ដែលជាចៅហ្វាយស្រុកផ្ទាល់ បានផ្ដួចផ្តើមរៀបចំ ក៏ដូចជាបានធ្វើការអញ្ជើញ ភ្ញៀវអ្នកធំៗមានមុខមានមាត់ ក៏ដូចជាភ្ញៀវទេសចរណ៍ និងប្រជាកសិករឱ្យមកចូលរួមក្នុងកម្មវីធីពិព័រណ៍មួយនេះ។ ហើយពិធីនេះគ្រោងធ្វើឡើងរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ។

ជាមួយគ្នានេះផងក្នុងកម្មវិធីមានតាំងពិព័រណ៍ផ្លែឈើគ្រប់ប្រភេទ មានទាំង ទុរេន ស្វាយ ទៀប មៀន ទំពាំងបាយជូរ ស្រកានាគ ផ្លែប័រ ផ្លែទទឹម ពោត និងផ្លែឈើហូបផ្លែជាច្រើនផ្សេងទៀត ក្នុងនោះកម្មវិធីក៏មានជាការ សម្តែងផ្សេងៗ ការចាប់រង្វាន់ និងការប្រកួតផ្លែឈើ ក៏ដូចជាចែករង្វាន់ទៅកាន់អ្នកឈ្នះដែលជាម្ចាស់ផ្លែឈើណាមានគុណភាពល្អ ត្រូវទៅតាមលក្ខខណ្ឌ ដូចជា ស្អិត ទន់ ផ្អែម ធំ និងមានក្លិនឆ្ញុយផងដែរ។

យ៉ាងណាមិញលោក កានាឆុន ស្រិឆារួន (Kanatchon Sricharoen) ក៏បានបន្ថែមថា ការប្រារព្ធធ្វើពិធីនេះឡើង គឺផ្តោតសំខាន់ដើម្បី អភិវឌ្ឍន៍សហគមន៍កសិករផ្លែឈើ និងលើកទឹកចិត្តកសិករនាំចេញផលិតផល សម្រាប់លក់ក្នុងរដូវកាលយ៉ាងមានប្រសិទ្ធភាព និងគុណភាព បង្កើនប្រាក់ចំណូល បន្ទាប់ពីជំងឺកូវីដបានរីករាលដាល ព្រមទាំងជាការលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក លើសពីនេះប្រាក់ចំណូលដែលបានពីការតាំងពីព័រណ៍ នឹងក្លាយជាមូលនិធិដែលប្រើសម្រាប់ជួយជនរងគ្រោះ អ្នកឈឺ ជនពិការ និងជនក្រីក្រ។ ដោយលោក រំពឹងថានឹងមានភ្ញៀវទេសចរណ៍មកទស្សនាពិព័រណ៍នេះយ៉ាងច្រើនកុះករក្នុងពេលឆាបៗខាងមុខនេះ៕ ប្រភព៖ Khaosod