ប្រទេសថៃ៖ នាថ្ងៃទី ២០ ខែកក្ដដា ឆ្នាំ២០២២ នេះមានសេចក្តីរាយកាណ៍មកថាមាន​ក្មេងសិស្សសាលាថ្នាក់ទី៦ជាច្រើននាក់ត្រូវបានលោកគ្រូអ្នកគ្រូជាបណ្ដេញចេញមិនឱ្យធ្វើការប្រឡងឆមាស ព្រោះតែបញ្ហខុសច្បាប់វិន័យក្នុងការមិនព្រមកាត់សក់ឱ្យដូចនឹងច្បាប់សាលាបានតម្រូវ។

ករណីនេះផងដែរត្រូវបានគេដឹងថាបានកើតឡើងនៅក្នុងសាលាបឋមសិក្សាមួយកន្លែងស្ថិតនៅក្នុង ខេត្ត ផាត់ ឡុង(Phatthalung) នៃប្រទេសថៃមានក្មេងប្រុសម្នាក់បានបង្ហោះនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនថាខ្លួន និងមិត្តភ័ក្តិជាច្រើននាក់ផ្សេងទៀតត្រូវបានគ្រូបណ្ដេញចេញពីក្នុងថ្នាក់មិនឱ្យប្រឡង។ ប​ន្ទាប់ពីការបង្ហោះនេះបានសុះសាយទៅដល់អ្នកយកព័ត៌មានក៏បានធ្វើការចុះទៅសាកសួរគ្រូៗនៅក្នុងសាលានោះដើម្បីបញ្ជាក់ពីមូលហេតុ ក្នុងនោះអ្នកគ្រូម្នាក់ដែលមានឈ្មោះថា ភិរ៉ាន់ញ្ញា អាន់កិតិ ដែលត្រូវជានាយកសាលា បានរៀបរាប់ថា សិស្សថ្នាក់ទី៦ទាំងអស់នៅក្នុងសាលាត្រូវបាន​ធ្វើការប្រឡងពាក់កណ្ដាលឆមាស ប៉ុន្តែក្មេងប្រុសៗចំនួន ៧៦ ​នាក់ដែលជាសិស្សត្រូវប្រឡងពួកគេបានទុកសក់វែង និងមិនព្រមកាត់ឱ្យខ្លី ដែលវាបានខុសទៅនឹងវិន័យសាលាដែលបានកំណត់ ហើយជារឿងដែលធ្លាប់បានទូន្មានកន្លងមកហើយ ទើបខាងសាលាដកសិទ្ធក្នុងការប្រឡងរបស់ពួកគេចេញ។

ជាមួយគ្នានេះដែលសាលាត្រូវបានកំណត់ឱ្យកាត់សក់តាមស្តងដាទាំងសិស្សប្រុស ​និងសិស្សស្រី ​ដែលបានកំណត់ ដោយសិស្សស្រីត្រូវកាត់សក់ត្រឹមក និងសិស្សប្រុសត្រូវកាត់សក់ឱ្យខ្លី។

យ៉ាងណាមិញប្រភពដដែលបានឱ្យដឹងថា សិស្សប្រុសទាំងអស់នោះនៅតែមានឱកាសក្នុងការប្រឡង ប​ន្ទាប់ពីពួកគេទៅកាត់សក់ ហើយទាក់ទងមកគ្រូម្ដងទៀត ដើម្បីស្នើរសុំការប្រឡងឡើងវិញ៕