ប្រទេសចិន៖ កាលពពេលថ្មីៗនេះមានរឿងរ៉ាវដ៏ហួសចិត្តមួយបានកើតឡើងសម្រាប់អ្នកលេងក្នុងបណ្ដាញសង្គមក្រោយពីគេបានបង្ហោះនូវរូបភាពនៃអាគារមន្ទីរពេទ្យមួយក្នុងកន្លែងបានបំពាក់នូវម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿង រហូតបណ្ដាលឱ្យមានការរិះគន់ជាខ្លាំងពីសំណាក់មហាជន និងអ្នកដែលរស់នៅក្បែរអាគារនោះ។

ទាក់ទងនឹងបញ្ហានេះផងដែរត្រូវបានគេឱ្យដឹងថា បានកើតឡើងនៅក្នុងទីក្រុង Chongqing ភាគនីរតីនៃប្រទេសចិន ដោយគេបានសង្កេតឃើញអាគារពេទ្យមួយកន្លែង បានបំពាក់នូវម៉ាស៊ីនត្រជាក់ជាច្រើនស្កេកស្កះ តម្រៀបជួរគ្នានៅក្រៅជញ្ជាំងរហូតទៅដល់ ១១៣ គ្រឿង ដែលមើលទៅហាក់ស្ទើរតែមិនមានចន្លោះនៃផ្ទៃអាគារ។

ករណីនេះផងដែរមមានមហាជនជាច្រើនមានចម្ងល់ និងលើកឡើងថា ទង្វើនេះមិនដឹងថាជាការខុសបច្ចេកទេសអ្នកដំឡើងម៉ាស៊ីន ឬក៏ជាចេតនានោះទេ ប៉ុន្តែវានៅតែជាក្ដីបារម្ភ និងមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នករស់នៅជុំវិញអាគារនោះ ជាពិសេសពីសំណាក់អ្នកលេងក្នុងបណ្ដាញសង្គម ថាវាជាទង្វើមិនត្រឹមត្រូវ គួរតែមានការកែសម្រួល ព្រោះវាអាចប៉ះពាលដល់អ្នកដទៃដែលរស់នៅក្បែរនិងទទួលឥទ្ធិពលកម្ដៅនៅខាងក្រៅអាគារ មិនដូចអ្នកដែលនៅខាងក្នុងដែលទទួលភាពត្រជាក់គ្រប់ពេលវេលា៕ ប្រភព៖ Kapook