បរទេស៖ នាថ្ងៃទី ២០ ខែកក្ដដា ឆ្នាំ២០២២  ប្រទេសក្រិចបានបញ្ជាឱ្យជម្លៀសអ្នកស្រុកជាច្រើនដើម្បីគេចចេញពីភ្លើងឆេះព្រៃនៅភាគឦសាននៃទីក្រុងអាថែន(Athens) ព្រមទាំងត្រៀមប្រមូលកម្លាំងទប់ស្កាត់ភ្លើងឆេះព្រៃដែល កំពុងរាលដាលយ៉ាងឆាប់រហ័សដោយសារតែមានខ្យល់ខ្លាំង។

ហេតុការណ៍ដ៏អាក្រក់នេះផងដែរត្រូវបានគេរាយការណ៍មកថា ​អាជ្ញាធរក្រិចបានបញ្ជាឱ្យមនុស្សរាប់រយនាក់ជម្លៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់ដើម្បីគេចចេញពីភ្លើងឆេះព្រៃដ៏ធំមួយនៅតំបន់ភ្នំPenteliភាគឦសាននៃទីក្រុងអាថែន (Athens)នៃប្រទេសក្រិច។ បច្ចុប្បន្ននេះ ភ្លើងឆេះព្រៃបានរីករាលដាលយ៉ាងឆាប់រហ័សដោយសារតែមានខ្យល់បក់ខ្លាំង ហើយក្រុមអ្នកពន្លត់អគ្គីភ័យបាននិយាយថា ក្រុមពន្លត់អគ្គីភ័យចំនួន ៤២០ នាក់ និងឧទ្ធម្ភាគចក្រចំនួន ៨៥គ្រឿង ត្រូវបានដាក់ពង្រាយដើម្បីជួយពន្លត់ភ្លើងដែលកំពុងតែលេបត្របាក់ព្រៃឈើ។ លើសពីនេះវាកំពុងរំកិលទៅជិតតំបន់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅជើងភ្នំ Penteli ដែលមានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីទីក្រុងអាថែន (Athens)  ខណៈដែលផ្ទៃមេឃត្រូវបានគ្របដណ្តប់ដោយផ្សែងភ្លើងខ្មៅដែលបានឆេះព្រៃក្នុងតំបន់ដ៏ធំមួយនេះ។

យ៉ាងណាមិញអាជ្ញាធរនៅក្នុងតំបន់កំពុងតែធ្វើការស៊ើបអង្កេត និងស្វែងរកនូវមូលហេតុពិតដែលបណ្ដាលឱ្យមានភ្លើងឆេះព្រៃនេះ៕ ប្រភព៖ tna.mcot.net