ភ្នំពេញ៖ ពិតជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលមិត្តភក្រ្តជិតស្និតបំផុត របស់លោក ​សាន ផានិត គឺលោក សុះ ម៉ាច បានសរសេរតាមទំព័រហ្វេសបុក ភ្ជាប់មកជាមួយរូបថតថា «លោក សាន ផានិត ចូលសង្គ្រោះបន្ទាន់ វះកាត់គ្រលៀនដាក់រុឺស័របេះដូង»។

លោក សុះ ម៉ាច បានសរសេរតាមទំព័រហ្វេសបុក កាលពីយប់ថ្ងៃទី ១៩ ខែកក្កដា យ៉ាងដូច្នេះថា«ហុឺ!ចៃដន្យម៉្លេះ !ថ្ងៃនេះលោកសាន ផានិតក៏ចូលសង្គ្រោះបន្ទាន់ វះកាត់គ្រលៀនដាក់រុឺស័របេះដូង ក្នុងបន្ទប់ជាមួយអ្នកម្តាយនិងមីងរបស់ខ្ញុំដែរ។តែលោកសំណាងល្អផុតគ្រោះថ្នាក់ហើយ ដោយសារបានលោកគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលាប៉ុន្តែត្រូវនៅបន្តសម្រាកតាមដានព្យាបាលជំងឺតទៅទៀត។ជូនពរសម្លាញ់ផានិត អ្នកម្តាយព្រមទាំងមីងខ្ញុំឆាប់ជាសះស្បើយនិងសំណាងល្អទាំងអស់គ្នា» ៕