រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ ខ្មា.ន់កាំ.ភ្លើង បានបាញ់ប្រហារ ទៅលើផ្សារទំនើបមួយ ស្ថិតក្នុងទីក្រុងគ្រីនវូដ (Greenwood) រដ្ឋ Indiana សហរដ្ឋអាមេរិក បណ្ដាលឲ្យមនុស្សស្លាប់ និងរបួស ចំនួន៦នាក់ ហើយជនបង្កក៏ត្រូវគេបាញ់ស្លាប់ផងដែរ។

សារព័ត៌មាន 124 News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៨ ខែកក្កដា ថា អភិបាលក្រុង Greenwood បានបញ្ជាក់ថា ខ្មាន់កាំភ្លើងម្នាក់ ត្រូវបានជនមានអាវុធ បាញ់ស្លាប់។ អំពើហិង្សាប្រដាប់អាវុធនេះ បានកើតឡើង កាលពីល្ងាច ថ្ងៃអាទិត្យ នៅក្នុងផ្សារទំនើបមួយ ដោយបណ្ដាលឲ្យមនុស្ស៣នាក់ បាត់បង់ជីវិត និង ៣នាក់ផ្សេងទៀត រងរបួស។Gunman kills 3, injures 2 in shooting at Greenwood Park Mall

លោក ម៉ាក មីយើរ (Mark Myers) អភិបាលក្រុង Greenwood រដ្ឋឥណ្ឌាណា បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «យើងបានជួបប្រទះនូវការបាញ់ប្រហារដ៏ធំមួយ កាលពីល្ងាច ថ្ងៃនេះ (អាទិត្យ) នៅ Greenwood Park Mal ។ នៅក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យមនុស្ស៣នាក់បាត់បង់ជីវិត និង ៣នាក់ផ្សេងទៀត រងរបួស។ ដោយឡែក ខ្មាន់កាំភ្លើង ក៏ត្រូវបុគ្គលមានអាវុធ បាញ់ស្លាប់ផងដែរ»។

ដោយឡែក ប៉ូលិសក្រុង Greenwood ក៏បានបង្ហោះរូបភាពទាំងនេះ នៅលើទំព័រផ្លូវការរបស់ខ្លួន ដើម្បីទុកជាភស្ដុតាង ជុំវិញការបាញ់ប្រហារ សម្រាប់ការទាក់ទងទៅក្រសួង ដើម្បីទទួលបានព័ត៌មាននេះ។Multiple' injuries reported in shooting at Greenwood Park Mall | wthr.com

បើតាមបណ្ណាសារហិង្សាដោយអាវុធ (GVA) ជាអង្គការស្រាវជ្រាវ មិនគិតប្រាក់ចំណូល បានឲ្យដឹងថា ការវាយប្រហារនេះ ជាអំពើហិង្សាប្រដាប់អាវុធចុងក្រោយ កំពុងតែញ៉ាំញីសហរដ្ឋអាមេរិក ដែលបានបណ្ដាលឲ្យមានមនុស្សស្លាប់ ចំនួន ៤០ ០០០នាក់ ក្នុង១ឆ្នាំ ដោយសារការប្រើប្រាស់អាវុធនេះ៕Greenwood Park Mall shooting leaves 4 dead, including gunman