ប្រទេសថៃ៖ ក្លាយជារឿងដ៏រឿងដ៏គួរឱ្យភ្ញាក់ផ្អើលក្រោយពីគេបានជីកដ៏ប្រទះឃើញរូចម្លាក់ធ្វើពីថ្មជាច្រើន និងមានរយៈពេលរាប់រយឆ្នាំ កប់នៅក្នុងដីក្បែរវត្តមួយកន្លែង ដោយរូបចម្លាក់ទាំងអស់នោះមានលក្ខណៈទ្រង់ទ្រាយនៅល្អ និងមិនមានការខូចខាតនោះទេ។

កាលពីពេលថ្មីៗនេះ មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា មានកម្មករធ្វើការឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវមួយ ដោយបានធ្វើការជិកផ្លូវដើម្បីដាក់លូ នៅចំណុចក្បែរវត្តព្រះកែវមរកត ស្ថិតនៅក្នុងបរិវេណព្រះបរមរាជវាំង នៃប្រទេសថៃ ខណៈពេលដែលពួកគេកំពុងតែធ្វើការជីកដី ដាក់លូ ស្រាប់តែបានប៉ះថ្មធំៗជាច្រើន លុះពិនិត្យមើលទើបដឹងថាសុទ្ធតែជារូបចម្លាក់ធ្វើពីថ្ម ដែលបានកប់នៅក្រោយដីក្បែរវត្តមួយនេះ។ បន្ទាប់ពីបានប្រទះនូវរូបចម្លាក់ទាំងអស់នេះហើយ ពួកគេក៏បានរាយការណ៍ទៅកាន់អាជ្ញាធរនៅក្នុងតំបន់ ហើយក៏បានធ្វើការចុះមកត្រួតពិនិត្យ និងបានប្រមូល ព្រមទាំងជីកកកាយគាស់រូបចម្លាក់ថ្មទាំងអស់នោះមកខាងលើរហូតទៅដល់១៣០ ក្នុងនោះគេបានបញ្ជាក់ឱ្យដឹងថារូបចម្លាក់ទាំងអស់នេះមានអាយុកាល១០០ឆ្នាំមកហើយ ដោយប្រភពដដែលបានបន្តថា រូបចម្លាក់ទាំងអស់នេះ មានតាំងពីរដ្ឋកាលព្រះបាទរាមាទី៥ ដោយព្រះអង្គបានបញ្ជាឱ្យធ្វើរូបចម្លាក់នេះឡើងក្នុងគោលបំណងលម្អ និងតុបតែងទីធ្លាវត្តព្រះកែវមរកត នៅថ្ងៃគម្រប់ខួបនៃការបង្កើតទីក្រុងបាងកករយៈពេល១០០ឆ្នាំ។ ប៉ុន្តែក្រោយមកគ្មានអ្នកណាម្នាក់ដឹងថារូបចម្លាក់នេះបានបាត់ទៅណានោះទេ និងមិនដឹងថា អ្នកណានាំយកវាទៅទីណា ហើយក៏មិនដឹងពីមូលហេតុដែលរូបចម្លាក់នេះមកនៅក្រោយដីក្បែរវត្តនេះផងដែរ។

យ៉ាងណាមិញរូបចម្លាក់មនុស្សធ្វើពីថ្មទាំងអស់នេះមានសភាពស្រស់ស្អាត និងរស់រវើក ក៏ដូចជាមិនមានការខូចខាត់ទ្រង់ទ្រាយនោះទេ ទន្ទឹមនឹងនោះបន្ទាប់ពីធ្វើការជីកកកាយ ប្រមូលរូបច​ម្លាក់ទាំងអស់នេះហើយ ក៏ត្រូវបានប្រគល់ឱ្យនាយកដ្ឋាន វិចត្រសិល្បៈ ដើម្បីយកទៅដាក់តាំង និងរក្សាទុកជាសម្បត្តិវប្បធម៌៕ ប្រភព៖ turenews